Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បន្ថែម​កម្លាំង​៥៨​គោល​ដៅ​តាម​ព្រំដែន​ដើម្បី​ បញ្ចៀស​ពលរដ្ឋ​លួចឆ្លងដែន​

បានផុស

នៅ

កង​កម្លាំង​ចម្រុះ​ការពារ​ព្រំដែន​កម្ពុជា​វៀតណាម​ ទិស​ខេត្ត​ស្វាយរៀង​ប្រមាណ​ជាង ​២០០​ នាក់​ត្រូវ​បាន​ចុះ​ដល់​គោល​ដៅ ​បន្ទាប់​ពី​ទទួល​បទ​បញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ ស្តី​ពី​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ឆ្លង​ចូល​មក​កម្ពុជា ​ខណៈ​ដែល​ប្រទេសវៀត​ណាម ​បាន​នឹង​កំពុង​រីក​រាល​ដាល​ជំងឺ​ឆ្លង​ចូល​សហគមន៍​របស់​ពួក​គេ ​។

លោក ម៉ែន វិបុល​ អភិបាល​ខេត្តស្វាយរៀង និង​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​នៅ​ថ្ងៃ​ទី​៦ ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២១​នេះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រោយ​ពេល​ទទួល​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ស្តី​ពី​ការ​ទប់​ស្កាត់​ជំងឺ​ Covid-១៩ ឆ្លង​ចូល​មក​កម្ពុជា​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ វៀត​ណាម ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ​ឆ្នាំ ​២០២១ ​កន្លង​ទៅ​នេះ​ រដ្ឋបាលខេត្ត​បាន​ធ្វើ​ការ​បន្ថែម​កម្លាំង​ប្រមាណ​ជាង​២០០នាក់ ​ដើម្បី​ចុះ​ឈរ​ជើង​និង​ល្បាត​នៅ​តាម​ខ្សែ​បន្ទាប់​ព្រំដែន ​ជាង​១០០គីឡូម៉ែត្រ​ រួច​រាល់​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា​ ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា​វៀត​ណាម​ ក្នុង​ទិស​ស្វាយរៀង​មាន​ជាង​១០០គីឡូម៉ែត្រ​ ក្នុង​នោះ​រដ្ឋបាល​ខេត្ត​បាន​កំណត់​ទីតាំង​ឲ្យ​កងកម្លាំងឈរជើងការពារមានចំនួន៥៨ទីតាំង ក្នុង​កិច្ចការ​ការពារខ្សែបន្ទាត់ព្រំដែន នៅក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩ ដែល​ផ្ទុះ​នៅ​ប្រទេសវៀតណាម រដ្ឋបាលខេត្ត​ បាន​ចុះ​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ថ្នាក់​ដឹក​នាំ​ស្រុក​ក្រុង​ពិសេស​ពលរដ្ឋ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា​វៀតណាម​ ស្តី​ពី​វិបត្តិជំងឺ​កូវីដ១៩ បាន​រួច​រាល់​ហើយ​ដែរ​។​

ទាក់ទងទៅនិងល្បាតការពារព្រំដែនបញ្ចៀសជំងឺកូវីដ​១៩​ឆ្លង​ចូល​មក​កម្ពុជា ​លោក​វរសេនីយ៍ឯកខៀវ វិចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ បានបញ្ជាក់ថា​ គិត​រហូត​មក​ដល់​ថ្ងៃ​ទី​ ៦​ ខែ​កុម្ភៈ ​ឆ្នាំ ២០២១ នេះ ក្រោយ​ពេល​ក្រុម​ល្បាតចុះដល់គោលដៅធ្វើការល្បាតការពារ ដោយ​ពិនិត្យ ​ពុំ​ទាន់​មាន​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​២​បាន​លួច​ចេញ​ចូល​ខុស​ច្បាប់​នៅ​ឡើយ​ទេ​។​

តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​គិត​ត្រឹម​ថ្ងៃ​ទី​៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​នេះ​នៅ​ទូទាំង​ខេត្ត​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​រួម​និង​កម្មសិក្សាការី​ដែល​មក​រៀន​ពី​ប្រទេស​វៀតណាម​និង​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​បាន​ចូល​មក​ធ្វើ​ចត្តាឡីសក័​នៅ​ស្វាយរៀងមានចំនួន ១៨៥ នាក់ ក្នុង​នោះ​សម្រាក​នៅ​មណ្ឌលចត្តាឡីសក័​ក្រុង​ស្វាយ​រៀង​ចំនួន​ ៥៤ នាក់ មណ្ដលចត្តាឡីសក័​ក្រុង​បាវិត​មាន​ចំនួន​៧៣នាក់ ​ស្រុក​កំពង់​រោទ៍​ចំនួន ​៥ នាក់​ មណ្ឌលចត្តា​ឡីសក័រមាសហែកចំនួន ៣១ នាក់​ និងមណ្ឌលចត្តាឡីសក័ស្រុកស្វាយជ្រំចំនួន ២២ នាក់៕

គឹមសេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ២៨ នាទី មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ៥៣ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម