Connect with us

ព័ត៌មានជាតិ

ចាប់​​ផ្សឹក​​សង្ឃ​មួយ​អង្គ ​ក្រោយ​នាំ​នារី​​ម្នាក់​​បង្កាត់​ភ្លើង​ ​ក្នុង​កុដិ​​វត្ត​គីរី​ភ្នំ​ជញ្ជាំង​ខេត្ត​បន្ទាយមាន​ជ័យ​​

បានផុស

នៅ

សង្ឃមួយ​អង្គ​ត្រូវ​បាន​ចាប់​ផ្សឹក​​​ បន្ទាប់​ពី​​ស្គាល់​នារី​ម្នាក់​ឆាត​ហ្វេសប៊ុក​ទៅ​វិញ​ទៅ​មក​ស្រាប់​តែ​បង្កាត់​ភ្លើង​ស្នេហា​​នាំ​នាង​មក​រួមរ័ក​ក្នុង​កុដិ​វត្ត​គីរី​ភ្នំ​ជញ្ជាំង​ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក​ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​របស់​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ ​ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ៤៥ឆ្នាំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​នេះ​ឡើង​នៅ​ចំណុច​ក្នុង​កុដិ​នៅ​វត្ត​សុវណ្ណគីរី​ភ្នំ​ជញ្ជាំង​ ស្ថិត​ក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ទើប​លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុកព្រះនេត្រព្រះដឹកនាំដោយអាវុធហ្ថ១ក្រុមសហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ​បាន​ចុះដល់កន្លែងកើតហេតុឃាត់ខ្លួន​សង្ឃ​មាន​ឈ្មោះ ម៉ាន់ មុំ ហើយ​មន្ត្រី​មន្ទីរធម្មការបានរៀបចំពិធីផ្សឹកលោកសង្ឃនោះធ្វើតាមនិតិវិធីច្បាប់ នៅព្រឹក ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២១។

វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ីបានប្រាប់ឲ្យដឹងថា​សង្ឃ​ជា​ជន​សង្ស័យ​ក្រោយ​ពី​កម្លាំង​ជំនាញ​សាក​សួរ​ចម្លើយ​បាន​ឆ្លើយ​សារ​ភាព​ថា​ ខ្លួន​គេ​បាន​ស្គាល់​នារី​ឈ្មោះ​ម្នាក់​ឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ​ ក្នុង​ពិធីបុណ្យ​សព​លោក​គ្រូ​នៅ​វត្ត​ស្រមោច ​ក្នុង​កំឡុងឆ្នាំ២០២០ ហើយ​ក៏​មាន​ការ​ទំនាក់​ទំនង​គ្នា​តាម​រយៈ​ឆាត​ហ្វេសប៊ុក ហើយ​ក៏​បាន​ស្រលាញ់​គ្នា​តែ​ម្តង​ ព្រម​ទាំង​បាន​រួមភេទ​ជាមួយ​គ្នា​ជា​ញឹក​ញាប់​នៅ​ក្នុង​កុដិ​របស់​ខ្លួន​នៅ​វត្ត​គីរី​ភ្នំ​ជញ្ជាំង​រហូត​ដល់​ភ្លឺ ​ព្រឹក​ឡើង​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ស្រាប់​តែ​ថ្ងៃ​ទី​៧ ​​សមត្ថកិច្ច និង​មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត បានចុះមកដល់វត្ត ហើយបានចាប់ធ្វើពិធីផ្សឹកប្រគល់​ឲ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​ពី​បទ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​តែ​ម្ដង​។ជន​សង្ស័យ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​អាវុធហត្ថ​ខេត្ត​កម្លាំង​ការិយាល័យ​ជំនាញ​អាវុធហត្ថ​ខេត្ត ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ដាក់​ទោស​ទៅ​តាម​ច្បាប់​៕ ​

វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម