ថ្មីទៀតហើយ! ដាក់បញ្ញើមានកាលកំណត់តាម App នៅធនាគារអេស៊ីលីដាទទួលបានការប្រាក់ខ្ពស់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ថ្មីទៀតហើយ! ដាក់បញ្ញើមានកាលកំណត់តាម App នៅធនាគារអេស៊ីលីដាទទួលបានការប្រាក់ខ្ពស់

បានផុស

នៅ


លោកស្រី សុខ សោភា នាយិកា ប្រតិបត្តិទីផ្សារធនាគារ អេស៊ីលីដា មានប្រសាសន៍ថា ការដាក់បញ្ញើមានកាលកំណត់តាមរយៈអេស៊ីលីដាម៉ូបាល គឺជាផ្នែកមួយនៃការវិនិយោគ ព្រោះដាក់ភ្លាមធនាគារគិតការប្រាក់ឱ្យភ្លាម មិនរង់ចាំថ្ងៃស្អែក ដែលត្រូវចំណាយពេលធ្វើដំណើរមកកាន់ធនាគារ អេស៊ីលីដា និងបាត់បង់ពេលវេលានៃការគិតការប្រាក់ទៅលើប្រាក់ដែលអតិថិជនដាក់សន្សំឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីនាយិកាបានឱ្យដឹងទៀតថា អតិថិជនដែលបានដាក់បញ្ញើមានកាលកំណត់តាមរយៈម៉ូបាលអេបនេះមិនត្រឹមតែទទួលបានអត្រាការប្រាក់ល្អជាងការមកបញ្ជរនោះទេ ពោលគឺអតិថិទទួលបាននូវការចំណេញពេលវេលាក្នុងការធ្វើដំណើរកាត់បន្ថយហានិភ័យផ្សេងៗ ហើយអាចធ្វើទៅតាមពេលទំនេរពេលណា ធ្វើបានពេលនោះ។ ផ្ទុយទៅវិញបើមកធនាគារអតិថិជនត្រូវមានពេលវេលាកំណត់ និងត្រូវចាប់លេខរៀងទៀត។

លោកស្រីបន្ថែមទៀតថា បន្ទាប់ពីអេស៊ីលីដាម៉ូបាលបានប្ដូររូបរាងថ្មីយ៉ាងទាក់ទាញមកទទួលបានការគាំទ្រពីអតិថិជនរាប់លាននាក់ ដោយសារវាបានបន្ថែមមុខងារពិសេសមួយទៀតគឺអតិថិជនអាចដាក់ប្រាក់បញ្ញើមានកាលកំណត់ភ្លាមៗដោយទទួលបានការប្រាក់ខ្ពស់ជាងការដាក់ប្រាក់បញ្ញើនៅតាមបញ្ឈររបស់ធនាគារដោយអតិថិជនគ្រាន់តែចូលទៅប្រើប្រាស់ អេស៊ីលីដាម៉ូបាលជ្រើសរើសយកម៉ឺនុយវិនិយោគ ជ្រើសរើសដាក់ប្រាក់បញ្ញើមានការកំណត់រួចជាស្រេច។

សូមបញ្ជាក់ថា អេស៊ីលីដាម៉ូបាលបានផ្ដល់អត្ថប្រយោជន៍លើសលប់ជូនដល់អតិថិជនទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងនៅក្នុងដំណើរការអាជីវកម្មដូចជាផ្ទេរប្រាក់បានរហូតដល់២ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃនឹងធ្វើការដកប្រាក់ពីម៉ាស៊ីនអេធីអឹមរហូតដល់ ៤ ពាន់ដុល្លារអាមេរិកក្នុងមួយថ្ងៃដោយមិនអស់ថ្លៃសេវា បញ្ចូលប្រាក់ទូរស័ព្ទគ្រប់ប្រភេទ បង់ថ្លៃទឹកភ្លើង ទូទាត់ទំនិញតាមឃ្យូអរកូដនៅតាមដៃគូរាប់ម៉ឺនកន្លែងជាមួយនឹងការបញ្ចុះតម្លៃពិសេសដែលអត្ថប្រយោជន៍ទាំងអស់នេះអតិថិជនប្រើប្រាស់បានតាមតម្រូការ ២៤ ម៉ោងនិងមិនអស់ថ្លៃសេវាប្រចាំខែទៀតផង៕

អត្ថបទ ផ្សាយពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services