អ្នកឧកញ៉ា ឡេង​ ណាវ៉ាត្រា ប្រកាស​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង​ ណាវ៉ាត្រា ប្រកាស​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​​

Published

on

អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក​ក្រុម​ហ៊ុ​ន​ឡេង​ណាវ៉ាត្រាគ្រុប​បាន​ប្រកាស​ចាក់វ៉ាក់សាំងកូវីដ១៩ ប្រសិន​បើមាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​តា​ម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​។ នេះបើតាមទំព័រហ្វេសបុក​​របស់​លោ​ក​បាន​ចេញ​ផ្សាយ​មុន​នេះ។

“ខ្ញុំបាទឡេង ណាវ៉ាត្រា នឹងចាក់វ៉ាក់សាំងការពារជំងឺ Covid19 ប្រសិនបើលក្ខខណ្ឌខ្ញុំគ្រប់គ្រាន់ ខ្ញុំជឿជាក់ និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជា”។

កាលពីពេល​ថ្មីៗ​នេះ ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ប្រកាស​បរិច្ចាគ​ថវិកា​ប្រមាណ​ ៣ លាន​ដុល្លារ​ជូនរាជរដ្ឋាភិបាល​​ ដើម្បីទិញ​វ៉ាក់សាំងកូវីដ១៩។ ការ​ប្រកាស​នេះ​ត្រូវបានធ្វើឡើងមួយ​ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បានជំនួយ​វ៉ាក់សាំងប្រមាណ ៦០​ម៉ឺ​ន​ដូស​ពីរដ្ឋាភិបាល​ចិន​។

នៅ​ថ្ងៃ​នេះក្រសួង​សុខាភិបាល​បាន​ប្រកាសស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ចាប់តាំងពីទេសរដ្ឋមន្ត្រី រហូតដល់អ្នកសារព័ត៌មាន ចាប់ពីថ្ងៃពុធទី​១០ ខែកុម្ភៈ នេះ នៅ៤មន្ទីរពេទ្យ មានដូចជា៖

១. មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២. មន្ទីរពេទ្យព្រះអង្គឌួង (សាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤. មន្ទីរពេទ្យកុមារជាតិ (សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ០១១ ៨១១ ១៣២) សម្រាប់អ្នកសារព័ត៌មាន។

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ពីក្រោយ​រឿង​ប្លន់​ប្រដាប់​អាវុធ​មួយ​លាន​ដុល្លារ និង​តម្រុយ​ថ្មីៗ​ (វីដេអូ)

ព័ត៌មានអន្ដរជាតិ4 hours ago

ចិន​នឹង​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​អាមេរិក

ព័ត៌មានជាតិ4 hours ago

អភិបាល​រាជធានី ឧបត្ថម្ភ​ថ​វិកា​​២០លានរៀលដល់​កម្លាំង​អាវុធហត្ថ ក្នុង​ព្រឹត្តិការ​ណ៏​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន នៅ​បុរី​អង្គរ​ភ្នំពេញ​

ព័ត៌មានជាតិ4 hours ago

ចប់​ហើយ ! តុលាការ​កាត់ទោស សម រ​ង្ស៉ី ដាក់​នាគារ​២៥​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​

ព័ត៌មានជាតិ4 hours ago

ស្ទឹង​មង្គល​បូរី នៅខេត្ត​បន្ទាយ​មានជ័យ​ នៅរដូវ​ប្រាំង​នេះ​ រីង​ស្ងួត​គ្មានទឹក​សូម្បីមួយតំណក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services