Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិចិន ០២​នាក់ និង​គ្រឿងញៀន​ជិត ១០ គីឡូក្រាម

បានផុស

នៅ

ឃាត់ខ្លួន​ជន​ជាតិ​ចិន​២​នាក់ ករណី​រក្សា​ទុក​នៅ​សារ​ធាតុ​ញៀន​ចំនួន​១០ គីឡូ​ក្រាម ដោយ​ធ្វើ​ការ​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២១។

​តាម​បញ្ជា​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន។

កាលពី​ថ្ងៃ​ទី០៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៧) ដោយមាន​ការសម្របសម្រួល​ពី លោក អ៊ុ សុ​ភ័ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ រក្សាទុក​គ្រឿងញៀន នៅ​ចំណុច​មុខ​បូរី​ប៉េង​ហូត​(​បឹង​ស្នោ​) នៅតាម​លើផ្លូវ​ជាតិ​លេខ​១ និង​បន្តទៅ​ឈាន​ឆែកឆេរ​ផ្ទះ​លេខ​៣៥ ផ្លូវ​P០៤ ក្នុង​បូរី​ប៉េង​ហួត​(​បឹង​ស្នោ​) សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន០២​នាក់៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១-​ឈ្មោះ JIA ZHIYANG ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ ចិន (​មេខ្លោង ធ្លាប់​ជាប់គុក ១​ឆ្នាំ ទើប​ចេញពី​គុក​បាន​៣​ខែ ពីប​ទ​រំលោភ​លើ​សេចក្តីទុកចិត្ត​)​។ ២-​ឈ្មោះ ZHANG LEILIN ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ចិន​។ សមត្ថកិច្ច​ដកហូត​វត្ថ​តាង​ដូច​ជា៖ គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​(ICE)​សរុប ៩ គ​.​ក្រ ៧៨៣,៧៣ ក្រាម។ បច្ចុប្បន្នជនសង្ស័យ និង​វត្ថុតាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់ ៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​ឃុំខ្លួន​មេការ​ក្រុមហ៊ុន​លក់​រថយន្ត​ ស៊ី​ដាច់​ប្រា​ក់ជាង​១​លាន​ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម