Connect with us

ព័ត៌មានជាតិ

អាចារ្យអេ ដៀល​គ្រូ​កប់​មាត់ មន្ទីរអប់រំ​ឲ្យ​បុគ្គលិក​ឈប់​ឆ្លងឆ្លើយ ងាកមកគិតផ្លូវច្បាប់វិញ

បានផុស

នៅ

ភ្នំពេញ៖លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញបានណែនាំដល់បុគ្គិកសិក្សាក្នុងក្របខណ្ឌរាជធានីភ្នំពេញទាំងអស់ បញ្ឈប់ការឆ្លើយឆ្លងតាមប្រព័ន្ធហ្វេប៊ុកពីរឿងអាចារ្យអេបន្តទៅទៀតហើយងាករកទិដ្ឋភាពច្បាប់វិញ។

ការលើកឡើងរបស់ប្រធានមន្ទីរនាពេលនេះធ្វើឡើង បន្ទាប់ពីមានបុគ្គលិកសិក្សាមួយចំនួនបានវាយប្រហារគ្នាតាមហ្វេប៊ុករឿងអាចារ្យអេរិះគន់លើគ្រូបង្រៀនដែលធ្វើឲ្យប៉ះពាល់យ៉ាង​ខ្លាំដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។

អាចារ្យអេ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានមានប្រសាសន៍នៅរសៀលថ្ងៃទី៨កម្ភៈនេះថា «ខ្ញុំសូមឲ្យបុគ្គលិកអប់រំនៅរាជធានីភ្នំពេញបញ្ឈប់ការឆ្លើយឆ្លងគ្នាតាមហ្វេប៊ុករឿងអាចារ្យអេ ហើយអ្វីដែលអាចារ្យអេលើកឡើងនឹងគួរតែពិនិត្យលើទិដ្ឋភាពច្បាប់វិញហើយនាំគ្នាដោះស្រាយលើច្បាប់វិញប្រសើរជាងយើងនាំគ្នាហែកហួរគ្នាតាមប្រព័ន្ធសង្គមហ្វេប៊ុក នាំឲ្យមានការបែកបាក់និងឈានទៅរកភាពចលាចល»។

លោកបានបន្តថា ជាជំហរមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មិនអាចទទួលយកបានទេចំពោះការលើកឡើងរបស់អាចារ្យអេ មិនមានលក្ខណៈស្ថាបនាគឺមានលក្ខណៈវាយប្រហារច្រើនជាង។

លោកបានបន្តទៀតថា «ការប្រមាថរបស់អាចារ្យអេមកលើគ្រូបង្រៀន ខ្ញុំមានការសោកស្តាយណាស់ក្នុងនាមគាត់ជាអ្នកចាស់ទុំម្នាក់មិនគួរពោលពាក្យបែបនេះ។ អាចារ្យអេទៅវិញទេដែលនាំឲ្យមានការខាតប្រយោជន៍ប្រទេសជាតិ ព្រោះថាការលើកឡើងរបស់គាត់ មានលក្ខណៈវាយប្រហារធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរណាស់»។

លោកបានបន្ថែមថា «ខ្ញុំតែងតែស្តាប់ការផ្សាយរបស់វិទ្យាអេប៊ីស៊ីព័ត៍មានខ្លះក៏យកពីវិទ្យនេះដែរ តែកន្លងមកវិទ្យុនេះវាយប្រហារស្ថាប័ននិងបុគ្គលដោយខ្លួនគាត់ដោយមិនដឹងថារឿងនោះពិតឬមិនពិតនោះទេ ដែលនេះជាគំហុសឆ្គងខ្លាំងណាស់​ដែលច្បាប់សារព័ត៍មានត្រូវបានហាមឃាត់ហើយគាត់មិនគោរពទៅតាមទេ។ ខ្ញុំគាំទ្រការនិយាយពីបញ្ហាសង្គមក្នុងន័យស្ថាបនាដើម្បីឲ្យសង្គមលប់បំបាត់បាតុភាពផ្សេងៗ»។

យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរបានស្នើឲ្យបុគ្គលិកអេស៊ីស៊ីទាំងអស់ កែប្រែឥរិយាបទរួមតែអាចារ្យអេផងក្នុងការនិយាយស្តីនិងបញ្ឈប់ការនិយាយតាមអារម្មណ៍របស់ខ្លួន ដោយមិនមានការសើបអង្កេតឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងចោទប្រកាន់ស្ថាប័នឬបុគ្គលណាមួយ ដើម្បីកុំឲ្យប៉ះពាល់ដល់ស្ថាប័នផ្សេងៗនិងបុគ្គល។ លោកបានបញ្ជាក់បន្ថែមថាល្ងាចនេះមន្ទីរនឹងបើកកិច្ចប្រជុំពាក់ព័នកធបញ្ហាផ្សេងៗហើយនឹងដាក់បញ្ចូលបញ្ហានេះទៅក្នុងកិច្ចប្រជុំផងដែរ។

នៅក្នុងបណ្តាញសង្គមហ្វេប៊ុកមានគ្រូបង្រៀនជាច្រើន បានធ្វើការវាយប្រហារអាចារ្យអេ បន្ទាប់ពីគាត់បានលើកឡើងតាមវិទ្យុអេប៊ីស៊ីថា តួនាទីរបស់គ្រូក្នុងយុគសម័យនេះគ្រូបង្រៀនសិស្សឱ្យស្អប់គណបក្សប្រជាជនតាំងពីដើមមក។ គ្រូមានតួនាទីផឹកស្រា (ផឹកស្រាជាមួយសិស្ស)គ្រូលេងតែfbអត់បង្រៀនសិស្សសោះ។ ពិសេសបានប្រើពាក្យអស្សុរសដូចជាថាគ្រូហ្នឹងធំចុយម្រាយហើយជាពិសេសតាមស្រុកស្រែមានអំណាចគ្មានអាណាធំដល់ជាដើម។ គ្រូហ្នឹងស៊ីប្រាក់ខែច្រើន​ជាងប៉ូលិសទាហានប៉េអឹម ដែលធ្វើការពេញ24ម៉ោង។ ចំណែកគ្រូវិញមួយឆ្នាំធ្វើការតែ5ខែបើបឋមវិញមួយថ្ងៃបង្រៀនតែកន្លះពេលប៉ុណ្ណោះ។ គ្រូហ្នឹងល្អចុយម្រាយទាំងអស់អាក្រក់តែមីមួយហ្នឹងប៉ុណ្ណោះ និងមានពាក្យប្រមាថជាច្រើនទៀត។

យោងតាមផេងបេះដូងគ្រូបង្រៀនកម្ពុជាបានឲ្យដឹងថា អាចារ្យអេដៀលគ្រូទូទាំងប្រទេស ហើយកំពុងញ៉ុះញង់ឱ្យមហាជនស្អប់គ្រូ។

ផេកដដែលបានបញ្ជាក់ថា«ក្នុងនាមខ្ញុំជាគ្រូម្នាក់ពិតជាមិនអាចទទួលយកពាក្យប្រមាថទាំងអស់នេះឡើយ។អ្នកខ្លះនិយាយថាគេនិយាយតែគ្រូដែលអាក្រក់បានប្រព្រឹត្តិចឹងបើយើងល្អហើយកុំរើសដាក់ខ្លួនប៉ុន្តែអាចារ្យ Aគឺកំពុងដៀលគ្រូទាំងប្រទេសសួរថាតើក្នុងនាមយើងជាគ្រូមួយរូបដែរអាចទទួលយកបានដែរអត់»។ ផេកនោះបានស្នើសូមឲ្យក្រសួងអប់រំជួយមានវិធានការលើរឿងនេះផង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម