Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃមួយអង្គ​លង់ទឹក​សុគត​ពេលស្រង់ទឹកនៅភ្នំគូលេន​

បានផុស

នៅ

​ព្រះសង្ឃ​តូចមួយអង្គ​ព្រះជន្ម១៤ព្រះវស្សា បានលង់ទឹកសុគតខណៈនិមន្ដកម្សាន្ដ​និងស្រង់ទឹកលេង​នៅលើភ្នំគូលេន។

ហេតុការណ៍នេះ ​បានកើត​ឡើងនៅវេលា​ម៉ោង១២​និង​៤០​នាទីថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​នៅ​ទី​នោះឲ្យដឹងថា មាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ជាច្រើនអង្គ នាក់បាននិមន្ត​និង​អញ្ជើញ​មកពី​វត្ត​អណ្តើក ខេត្តបាត់ដំបង ដើម្បីមក​គោរពបូជា និង​ទស្សនា​កម្សាន្តនៅ​រមណីយដ្ឋាន​ភ្នំ​គូលែន​។ ហើយ​ព្រះសង្ឃ​ទាំងអស់ មាន​ចំនួន​៥០​អង្គ បាន​និមន្ត​ទៅ​ស្រង់ទឹក​ធ្លាក់​ជាន់​ទី​៣ ក្រោយ​ពីស្រង់​ទឹក​រួច​ក៏បាននិមន្ដ​ឡើង​មកជាន់ទី​២​វិញ។

ប្រភពបានបន្តថា​ ពេលមកដល់ស្រាប់តែ​បាត់​ព្រះសង្ឃ​តូច​មួយអង្គ ក៏​ផ្អើល​ឈូឆរនាំគ្នា​ចុះទៅ​រក​ក្នុង​ទឹក​វិញ ក៏ឃើញ​ព្រះសង្ឃអង្គ​នោះ បាន​លង់ទឹក​សុគត​បាត់ទៅ​ហើយ​ រួចក៏នាំគ្នាស្រង់​យកមក​លើ​គោក និង​បាន​រាយ​ការណ៍​ជូន​សមត្ថកិច្ច​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ព្រះសង្ឃដែល​លង់ទឹកព្រះនាម យឿន សុផុន មាន​ព្រះជន្ម១៤​ព្រះវស្សា មាន​ទីលំនៅ​ភូមិ អូរ​ប្រាំ​ទី​២ ឃុំ​មាឃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម ​គង់នៅ​វត្ត​អណ្តើក ខេត្ត​បាត់ដំបង។

ក្រោយ​ពិនិត្យនិងធ្វើ​កោសល្យវិច័យរួច សមត្ថកិច្ច​បានប្រគល់​សព ជូន​អាណាព្យាបាល (​គ្រូ​ចៅអធិការ​វត្ត​) យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម