ព័ត៌មានជាតិ
អង្គការAHF នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ២០២១ នៅចុងសប្តាហ៍នេះ
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលកំពុងតែផ្តល់ការថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិក្រោមក្រោមប្រធានបទ «តែងតែទាន់សម័យ» ជាមួយស្រោមអនាម័យ! នៅថ្ងៃទី១៣ខែ កុម្ភៈ ឆ្នាំ២០២១និងថ្ងៃទី១៤កុម្ភៈ concert Online ផងដែរ។
អង្គការAHFបានប្រកាសឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានច្រើន ដើម្បីក្រើនរំលឹកដល់គ្រប់គ្នាពីសារៈសំខាន់នៃការទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃនិងតាមតម្រូវការស្រោមអនាម័យដែលជាជម្រើសដ៏ល្អសម្រាប់ការពារខ្លួនពីការចម្លងកាមរោគនិងមេរោគអេដស៍។
ទិវាអន្តរជាតិមួយនេះ ប្រារព្ធធ្វើឡើងដើម្បីផ្សារភ្ជាប់ជាមួយនឹងទិវានៃក្តីស្រឡាញ់ជារៀងរាល់ឆ្នាំ ក្រុមការងាររបស់ AHF ដែលមានទីតាំងនៅបណ្តាប្រទេសផ្សេងៗទូទាំងសកលលោក កំពុងរៀប ចំព្រឹត្តិការណ៍កម្សាន្តសប្បាយការអប់រំផ្សេងៗជាច្រើនតាមបណ្តាញសង្គម និងដោយផ្ទាល់ក្រោមប្រធានបទ«តែងតែទាន់សម័យ» សម្រាប់ទិវាស្រោមអនាម័យ ២០២១!។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានឱ្យដឹងថា ជំងឺកូវីដ១៩ បន្តការប៉ះពាល់ក្នុងការទទួល ស្រោមអនាម័យក៏ប៉ុន្តែវានៅតែទាន់សម័យ សម្រាប់ទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២១ ជារឿងដ៏សាមញ្ញដែលអាចទទួលយកបាន ជាមួយការខិតខំ ដើម្បីឲ្យមានស្រោមអនាម័យគ្រប់ទីកន្លែងទាំងអស់ ដើម្បីឱ្យប្រជាជនទូទៅបានយល់ថា ស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតសម្រាប់ជីវិតរស់នៅ និងធានាឱ្យបានថា ស្រោមអនាម័យមានគ្រប់គ្រាន់ និងងាយស្រួលទទួលបានតាមតម្រូវការរបស់មនុស្សទាំងសកល។
ចំណែកអ្នកស្រី Terri Ford នាយកផ្នែកគោលនយោបាយ និងតស៊ូមតិសកលរបស់ អង្គការ AHF បានឱ្យដឹងថា ការបិទប្រទេសនិងការរឹតត្បិតដោយសារតែមេរោគកូវីដ១៩ នៅតែបន្តគំរាមកំហែងចំពោះការទទួលបានស្រោមអនាម័យជាពិសេសប្រទេសជាច្រើនដែលអស់ស្រោមអនាម័យពីស្តុក និងមានឧបសគ្គជាច្រើន ដែលធ្វើឲ្យមានការលំបាកដល់ប្រជាជនទទួលស្រោមអនាម័យ។
លោកបានបន្តថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នៅតែខិតខំប្រឹងប្រែងដើម្បីឲ្យប្រាកដថា ប្រជាជនទាំងអស់ទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ និងតាមតម្រូវការ។ សម្រាប់ទិវាស្រោមអនាម័យអន្តរជាតិនេះ ផ្តោតតែមួយគត់គឺ «តែងតែទាន់សម័យ» និង «សុវត្ថិភាពគឺសិចស៊ី» សម្រាប់ទិវាស្រោមអនាម័យ ២០២១ គឺលើកទឹកចិត្តឱ្យគ្រប់ គ្នានៅតាមបណ្តាប្រទេសទាំង៤៥ រៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយ និងបន្តការផ្សព្វផ្សាយពីសារៈសំខាន់នៃស្រោមអនាម័យដែលអាចទទួលបានគ្រប់ៗគ្នា។
លោក Michael Weinstein ប្រមុខដឹកនាំអង្គការ AHF ទូទាំងសកលលោក បានឱ្យដឹងដែរថា «យើងតែងតែចាត់ទុកស្រោមអនាម័យនៅក្នុងបញ្ជីអាទិភាពរបស់យើង»។ ទិវាស្រោមអនាម័យអន្តរជាតិផ្តល់ឱ្យនូវវេទិកាមួយដើម្បីអំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នសុខភាពសាធារណៈ ដើម្បីធានាថា ប្រជាជនមានឧបករណ៍ដើម្បីការពារខ្លួន និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលជាពិសេសបំផុតនៅពេលដែលយើងនៅតែឃើញមានការឆ្លងមេរោគអេដស៍ថ្មីចំនួន ១.៧លាននាក់ជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា អង្គការAHFបានរៀបចំទិវាស្រោមអនាម័យអន្តរជាតិចាប់តាំងពីឆ្នាំ២០០៨ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីផ្សព្វផ្សាយពីស្រោមអនាម័យនិងការប្រើប្រាស់ពីព្រោះស្រោម អនាម័យមានសារប្រយោជន៍ជាចម្បងសម្រាប់ការពារខ្លួនពីការចម្លងកាមរោគ មេរោគអេដស៍ និងការពារការមានផ្ទៃពោះដោយមិនបានគ្រោងទុក៕
ដោយ ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី