Connect with us

ព័ត៌មានជាតិ

អ្នក​លួចលាក់ ឬ​ផ្សំ​គិត​ជាមួយ​ពលករ គេចវេស​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​មានទោស មិនអាច​លើកលែង

បានផុស

នៅ

នេះ​ជាការ​លើកឡើង​របស់លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ខណៈ​ចុះ​ពិនិត្យ​ស្ថានភាព​តាម​ដងអូរ ដែលជា​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំរៀង ដែល​ធ្លាប់មាន​ពលករ​ខ្មែរ​ចូលមក​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ឱកាស​នោះ លោក ងួន រតនៈ ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​អូរ​ជាប់​ព្រំដែន​ប្រទេស​ថៃ កុំ​លួចលាក់​ពលករ ឬ​ផ្សំ​គិត​ជាមួយ​ពលករ ដើម្បី​គេចវេស​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ហើយ​ប្រសិនបើ​កម្លាំង​សមត្ថកិច្ច​រកឃើញ​មានការ​លួចលាក់ ផ្តល់​មធ្យោបាយ និង​ផ្សំ​គិត ដើម្បី​ធ្វើការ​គេចវេស​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រូវ​មានទោស​ក្នុង​ការ​នាំ​ពលករ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​។

លោក​អភិបាល​បញ្ជាក់​ថា ចំពោះ​មេខ្យល់​ណា ដែល​ល​លួច​នាំ​ពលករ​ឆ្លងដែន និង​នាំ​ពលករ​គេចវេស​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក នឹង​បាន​ចាត់វិធានការ​ជាបន្ទាន់ ដោយ​គ្មាន​លើកលែង​ឡើយ​។

​ជាមួយគ្នា​នោះ លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ជំរុញ​ឲ្យ​សមត្ថ​កិច្ចការពារ​ព្រំដែន សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ក្នុងការ​ពិនិត្យ​សុខភាព ការធ្វើ​សំណាក និង​រឹង​បន្តឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​ពលករ ឲ្យ​បាន​ម៉ឺងម៉ាត់ ចៀសវាង​មានការ​លួច​រត់​ចេញពី​មណ្ឌល​ផងដែរ​។

​សូម​បញ្ជាក់​ថា ចាប់ពី​មានការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍ ខេត្ត​សាមុទ​សា​ខន ប្រទេស​ថៃ មាន​ពលករ​ខ្មែរ​បាន​ចូល​តាម​ច្រក​ជាប់​ខេត្តបាត់ដំបង​នេះ​ជាង​៥០០០​នាក់ ក្នុង​នោះ ក៏បាន​ធ្វើ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩​ផងដែរ ហើយ​ក្នុងចំណោម​ពលករ​ខ្មែរ​ជាង​៥០០០​នាក់​នោះ មាន​អ្នក​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​អនុញ្ញាតិ​ឲ្យ​ទៅផ្ទះ​វិញ​ជាង​៣០០០​នាក់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​១៧០០​នាក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម