Connect with us

ព័ត៌មានជាតិ

ប្រេងសាំង​​ធ្លាក់​សល់​២៩៥០​រៀល ​ខណៈ​ប្រេង​ម៉ា​ស៊ូត​​ចុះ​មក​នៅ​២៥៥០​រៀល ​ក្នុង​មួយ​លីត្រ

បានផុស

នៅ

​តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​ មាន​ចំនួន​២៩៥០​រៀល ​ក្នុង​មួយ​លីត្រ​សម្រាប់​សាំង​ធម្មតា​និង​២៥៥០​រៀល ​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេង​ម៉ា​ស៊ូត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​០២​វិច្ឆិកា​បាន​ឲ្យ​ដឹង​ថា ​តម្លៃ​នេះ​បើ​ធៀប​នឹង​រយៈពេល​ពីរ​សប្តាហ៍​មុន​ឃើញ​ថា​ មានការ​ថយ​ចុះ​៥០​រៀល​ក្នុង​មួយ​លីត្រ​ ខណៈ​ប្រេង​ម៉ា​ស៊ូត​ថយ​ចុះ​៥០​រៀល​ដូចគ្នា​ក្នុង​មួយ​លីត្រ​។ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​ នៅ​លើ​ទីផ្សារ​អន្តរជាតិ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ​ត្រូវ​លក់​តម្លៃ​៣១១០​រៀល​ក្នុង​មួយ​លីត្រ​ សម្រាប់​សាំង​ធម្មតា​និង​២៧៣០​រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​។

​ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​ និង​ដោយមាន​ការ​ចូល​រួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​តម្លៃ​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ​។​ ដូច្នេះ​ថ្លៃ​លក់រាយ​ព្រះ​ឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នឹង​ចុះមក​នៅ​២៩៥០​រៀល​ក្នុង​មួយ​លីត្រ​ សម្រាប់​សាំង​ធម្មតា​និង​២៥៥០​រៀល​ ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេង​ម៉ា​ស៊ូត​។​

​សូម​បញ្ជាក់​ថា ​ក្រសួងពាណិជ្ជកម្ម​មិន​មែន​ជា​អ្នកកំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ​ គឺ​ក្រសួង​គ្រាន់តែ​ស្រង់​តម្លៃ​ឡើង​ចុះ​នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា​តែប៉ុណ្ណោះ​ អា​ស្រ័យ​ហេតុនេះ​សូម​គ្រប់​ស្ថានីយ​លក់រាយ​ប្រេង​ឥន្ទ​នៈ​ទាំងអស់​ប្រតិបត្តិ​តាម​ការចាំបាច់​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ព័ត៌មាន​បឋម​ ហេដ្ឋារចនាសម្ព័ន្ធ​ខូចខាត​ប្រមាណ ៦៧០​គីឡូម៉ែត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទី មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម