Connect with us

ព័ត៌មានជាតិ

ចូលគាស់ផ្ទះ​លួចអីវ៉ាន់ទាំង​ថ្ងៃ ត្រូវ​ម្ចាស់​មកឃើញ រត់សឹង​មិន​ទាន់​ចូល​ព្រៃ​បាត់​

បានផុស

នៅ

​មាន​ករណី​ចោរលួច​ចាក់សោ​ចូលក្នុង​ផ្ទះ​ប្រជាពលរដ្ឋ ​យក​សម្ភារៈ​ពេល​ម្ចាស់​មិន​នៅផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១​ត្រង់ចំណុច​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ គីម សុង ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ ​មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​

​លោក សួន សាវុធ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​កាចា​ញ​បាន​ឲ្យ​ដឹងថា ក្នុងនោះ​សម្ភារៈ​ដែល​បាត់បង់​រួមមាន៖ ​ប៉ុស្តិ៍​ផ្សារ​ដែក​ចំនួន​១, ម៉ូ​ទ័​រ​ស្វាន​ចំនួន​១ ហើយ​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ និង​ម៉ូតូ​ចំនួន​២​គ្រឿង ក្រោយពី​ធ្វើ​សកម្មភាព​រួច ម្ចាស់ផ្ទះ​ក៏បាន​មកដល់​ទាន់ ហើយ​ស្រែក​ឲ្យ​គេ​ជួយ ពេលនោះ​ប្រជាពលរដ្ឋ​ ដែល​កំពុង​ធ្វើដំណើរ​នៅតាម​ដងផ្លូវ បាន​បើកឡាន​ទៅ​កៀរ​ម៉ូតូ​ឲ្យ​ធ្លាក់​ទៅ​ចិញ្ចើម​ផ្លូវ ហើយ​ពួក​ចោរ​ក៏​ផ្តួល​ម៉ូតូ​ចុះ​រត់គេចខ្លួន​ចូលទៅ​ក្នុងព្រៃ​បាត់ស្រមោល​។​

​លោក សួន សាវុធ បាន​បន្តថា ចោរ​ទាំង​នោះ​បាន​បន្សល់​ទុក​នៅ​ម៉ូតូ​១​គ្រឿង ម៉ាកវ៉េវ​ឆ្លាម កែច្នៃ ពណ៌​ក្រហម​ខ្មៅ អត់​ស្លាក​លេខ កាបូបស្ពាយ​ពណ៌​ខ្មៅ និង​សម្ភារៈ​នៅក្នុង​កាបូប​ដូចជា៖ គូ​ម​ពាក់​ក្បាល​ ១, អាវដៃវែង​ពណ៌​ក្រឡា ស ខ្មៅ​១, ទូរ​សព្ទ​ដៃ​ខូច​១​គ្រឿង និង កំប៉ុង​ហ្គាស​តូច​​១​ផង​ដែរ​។ បច្ចុប្បន្ន​សម្ភារៈវត្ថុតាង​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​សង្កាត់​កាចា​ញ​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​ ដើម្បី​រៀបចំ​ធ្វើការ​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ចាត់ការ​តាម​នីតិវិធី​។ ដោយឡែក​ជនសង្ស័យ​ក​ម្លាំ​ង​ប៉ុស្តិ៍​ កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា​យក​មក​ផ្ដន្ទា​តាម​ផ្លូវ​ច្បាប់​៕

អត្ថបទ៖ វុ​ធ​ឦសាន

សូមចុចអាន៖ ​ព្រះសង្ឃមួយអង្គ​លង់ទឹក​សុគត​ពេលស្រង់ទឹកនៅភ្នំគូលេន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

សម្តេចធិបតី ប្រកាសផ្តល់រង្វាន់ ខេត្តមិនមានគ្រោះថ្នាក់ចរាចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ២៩ នាទី មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

Sokha Hotels

ព័ត៌មានពេញនិយម