Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ​គួរ​ដឹង តើ​អាច​មាន​ប្រតិកម្ម​អី​ខ្លះ ពេល​ចាក់​វ៉ាក់សាំង Sinopharm រួច?

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​ជូន​ដំណឹង​ថា វ៉ាក់សាំង Sinopharm នឹង​ចាប់ផ្តើម​ចាក់​ដល់​ពលរដ្ឋ​នៅ​ថ្ងៃ​ស្អែក​នេះ។ យ៉ាង​ណា ពលរដ្ឋ​មួយ​ចំនួន ចង់​ដឹង​ពី​ប្រសិទ្ធភាព​និង​ប្រតិកម្ម​វ៉ាក់សាំង​នេះ ​ក្រោយ​ពេល​ចាក់​រួច។

ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ​នេះ លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​ដែល​បាន​ផ្សព្វផ្សាយ​លើ​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ វ៉ាក់សាំង Sinopharm ក្នុង​ចំណោម​មួយ​លាន​នាក់​មាន​ត្រឹម​២ទៅ​៣​នាក់​មាន​ប្រតិកម្ម។ ​ការ​កើត​ប្រតិកម្ម​នេះ​មាន​តិច​តួច​បំផុតសឹង​មិន​ដល់ ១ ភាគរយ​ផង ហើយ​ក៏​មិនទាន់​រក​ឃើញ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ​បន្ត​ថា ប្រតិកម្ម​នេះ​ជា​ដំណើរ​ឆ្លើយ​តប​របស់​វ៉ាក់សាំង​ទៅ​សរីរាង្គ​កាយ​។ កន្លងទៅ​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ ១១ មុខ ដែល​បាន​ចាក់​រួច​មក​ហើយ។ ជាធម្មតា​អ្នក​ខ្លះ​ក៏អាច​មាន​ប្រតិកម្ម​មួយ​ចំនួន តែ​មិន​បង្ក​ឲ្យ​បាត់បង់​ជីវិត ដោយ​គ្រូពេទ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​សង្គ្រោះ។

បើ​តាម​លោក​ជំទាវ ប្រតិកម្ម​មាន​លើ​​វ៉ាក់សាំង Sinopharm មាន​ដូចជា ថប់​ដង្ហើម​ ចង់​ក្អួត ឈឺក្បាល ចេញ​កន្ទួល​រមាស់។ អការៈ​ច្រើន​បំផុត​គឺ​ក្តៅ​ខ្លួន។ ក្តៅ​ខ្លួន​ជា​បញ្ហា​ទូទៅ​របស់​វ៉ាក់សាំង​។ ធាតុ​ពិត​វ៉ាក់សាំង​កំពុង​ធ្វើការ ណែនាំ​សរីរាង្គ​ឲ្យ​ស្គាល់ បើ​មាន​ក្តៅ​ខ្លួន លេប​ថ្នាំ​បញ្ចុះ​កម្តៅ ហើយ​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ។

លោកស្រី ឱ វណ្ណឌីន ក៏​បញ្ជាក់​ពី​ប្រសិទ្ធិភាព​នៃការ​ចាក់​វ៉ាក់សាំងកូវីដ-១៩ ថា មកដល់​ពេលនេះ​មិនទាន់​មានការ​អះអាង​ថា មាន​វ៉ាក់សាំង​កូវីដ១៩ណា ដែល​អាច​មាន​ប្រសិទ្ធភាព​រហូត​ពេញ​មួយ​ជីវិតទេ។ វ៉ាក់សាំង​ទាំងអស់​ដែលមាន​ក្នុងបញ្ជី រួម​ទាំងវ៉ាក់សាំង Pfizer របស់​សហរដ្ឋអាមេរិក ក៏​អត់ទាន់​មាន​ឯកសារណា ឬក៏​ការ​សិក្សា​ណាដែលបញ្ជាក់ថា មានប្រសិទ្ធិភាព​បានពេញមួយជីវីតទេ។

លោកស្រី ឱ វណ្ណឌីន លើក​ឡើងថា អ្វីដែល​អង្គការ​សុខភាព​ពិភពលោក​តែងតែ​និយាយ គឺសង្ឃឹមថា វ៉ាក់សាំង​នេះនឹង​ជួយទៅ​ដល់បុគ្គល​ក្រោយ​ពីការចាក់ យ៉ាង​ហោចណាស់ក៏​ក្នុងរយៈពេល៦ខែ ហើយ​គ្រប់គ្រាន់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១១ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម