ឪពុកចុង​ ចាប់​រំលោភ​កូនស្រី រហូត​មាន​ផ្ទៃពោះ​៤​ខែ ទើប​ធ្លាយ​អាថ៌កំបាំង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឪពុកចុង​ ចាប់​រំលោភ​កូនស្រី រហូត​មាន​ផ្ទៃពោះ​៤​ខែ ទើប​ធ្លាយ​អាថ៌កំបាំង​

Published

on

​ជន​ល្មោភកាម​ម្នាក់ ដែល​ត្រូវជា​ឪពុកចុង ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ទៅតាម​ពាក្យបណ្តឹង​ដែល​ប្រពន្ធ​បាន​ប្តឹង បន្ទាប់​ធ្លាយ​រឿងរ៉ាវ​ដ៏​អាស្រូវ ដែល​បុរស​រូបនេះ​ហ៊ាន​ចាប់​បង្ខំ​កូនស្រី​របស់​ខ្លួន​រហូត​មាន​ផ្ទៃពោះ។​

​ក្រោយពី​ទទួលបាន​នូវ​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ និង​បន្ទាប់ពី​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា គឺ ប៊ុណ្ណា​រ៉ា រួចមក នៅ​ថ្ងៃទី​០៨ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ម៉ែន រី​ម អធិការ​នគរ​បាន​ស្រី​ក​សំឡូត បាន​ចុះ​នាំខ្លួន​ជនសង្ស័យ ១​នាក់​ឈ្មោះ គឹម ជិន​ឡេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ដើម្បី​មក​សាកសួរ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​​មាន​ស្ថាន​ទម្ងន់​ទោស ទៅលើ​កូនចុង​របស់ខ្លួន។​

​ពាក្យបណ្តឹង​បានបញ្ជាក់​ថា កាលពី​ថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​។ វេលា​ម៉ោង៩និង៣០នាទី​យប់ ជនសង្ស័យ​ដែល​ត្រូវជា​ឪពុកចុង បាន​ចាប់​បង្ខំ​កូនស្រី​ឈ្មោះ ធ ស ន​ អាយុ​១៣​ឆ្នាំ ដើម្បី​រំលោភ​រហូត​បានសម្រេច ខណៈដែល​ប្រពន្ធ​មិន​នៅផ្ទះ។

​បើទោះបីជា​ជនសង្ស័យ​បាន​សារ​ភាពថា ខ្លួន​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​បានតែ​ម្តង​ក៏ដោយ​។ ក៏​ក្មេងស្រី​រងគ្រោះ​បាន​លើកឡើង​យ៉ាងច្បាស់​ថា នាង​ត្រូវ​បាន​ឪពុកចុង​ចាប់​រំលោភ​តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០២០មក​ម្ល៉េះ ហើយ​រហូត​មកទល់ពេលនេះ​ គឺ​មាន​ចំនួន ៤ លើក​រួច​មក​ហើយ។ ដោយសារតែ​មានការ​សង្ស័យ ទៅលើ​ភាព​ស្លេកស្លាំង​របស់​ចៅស្រី​។ ទើប​ជីដូន​នាំទៅ​គ្លីនិក​ឯកជន នៅ​ឃុំ​តា​សាញ ដើម្បី​ពិនិត្យ​ហើយ​ជា​លទ្ធផល​គឺ នាង​មាន​ផ្ទៃពោះ ៤ ខែ​មក​ហើយ ទើប​ស្ត្រី​ជា​ម្តាយ​ដាក់ពាក្យ​ប្តឹង​តែម្តង។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ហើយ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ៖ សោ និយម​រ័ត្ន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services