Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart ដាំ​ដើម​កោង​កាង​២០២១​ដើម នៅ​ខេត្តកំពត ដើម្បី​ចូលរួម​អភិរក្ស​ការពារ​ព្រៃកោងកាង​ នៅ​កម្ពុជា​

បានផុស

នៅ

​ដើម្បី​ចូលរួម​អភិរក្ស​ការពារ​ព្រៃកោងកាង​នៅ​កម្ពុជា ក្រុមការងារ​របស់​ក្រុមហ៊ុន Smart ចំនួន​ប្រមាណ​ជាង​៨០​នាក់ បាន​នាំយក​កូនដើម​កោង​កាង​ចំនួន​២០២១​ដើម ទៅ​ដាំ​នៅក្នុង​សហគមន៍​ត្រពាំង​សង្កែ កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ដោយមាន​ការគាំទ្រ​ពី​សហគមន៍​ផ្ទាល់ និង​ការចូលរួម​របស់​តំណាង​ស​ក្រសួងបរិស្ថាន​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យុទ្ធនា​ការដាំ​កូនដើម​កោង​កាង​នេះ គឺជា​ផ្នែក​មួយ​នៃ​ក្របខ័ណ្ឌ​និរន្តរភាព​របស់​ក្រុមហ៊ុន Smart ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG13) និង​ជួយ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ព្រៃកោងកាង ដែល​ជា​កន្លែង​ថែទាំ និង​ជា​ជម្រក​សម្រាប់​ពពួក​ត្រី និង​សត្វ​ទឹក​សំខាន់ៗ​។​

​លោក គាំ ទី​វា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ក្រុមហ៊ុន Smart Axiata បាន​បញ្ជាក់​ថា យុទ្ធនា​ការដាំ​ដើម​កោង​កាង ២០២១ ដើម​នេះ​នឹង​ជំរុញ​បុគ្គលិក​ក្រុមហ៊ុន​បន្ត​ការ​ជួយ​ដល់​សហគមន៍ និង​ស្រលាញ់​បរិស្ថាន​។ លោក​បញ្ជាក់​ថា “​ការ​ដាំ​ដើម​កោង​កាង នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​បុគ្គលិក​របស់​យើង ឲ្យ​បន្ត​ចូលរួម​ជួយ​ដល់​សហគមន៍ និង​ស្រលាញ់​បរិស្ថាន ហើយ​យើង​ជឿជាក់ថា ដើម​កោង​កាង​នេះ​ធំ​ឡើង​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​សហគមន៍​ផ្ទាល់​សម្រាប់​ធើ្វ​ការ​នេសាទ ក៏ដូចជា​ដោយ​ផ្ដល់​ជម្រក​ដល់​សត្វ​ ដែល​រស់នៅក្នុង​ទឹក និង​ជីវចម្រុះ​ផ្សេងៗ​ទៀត​ផង​ដែរ​។ តំណាង​ក្រុមហ៊ុន Smart ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​សហគមន៍​ត្រពាំង​សង្កែ និង​ក្រសួងបរិស្ថាន ដែល​បាន​ចូលរួម​គាំទ្រ​ការ​ដាំ​ដើម​កោង​កាង ចំនួន ២០២១ ដើម ជាមួយ​ពួក​យើង​នៅ​ថ្ងៃនេះ​”​។​

​ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា “​ថ្ងៃនេះ​គឺជា​ថ្ងៃ​ល្អមួយ ​ដែល​មាន​ក្រុមការងារ​ក្រុមហ៊ុន Smart បានមក​ដាំ​ដើម​កោង​កាង ដោយ​ក្រសួងបរិស្ថាន​តែងតែ​ចង់បាន​ដៃគូ​ចូលរួម​ការពារ​បរិស្ថាន​។ នៅ​ពេល​យើង ដាំ​ដើម​កោង​កាង​នេះ មានន័យថា​យើង​កំពុង​បង្កើត​ជម្រក​បន្ថែម​សម្រាប់​មច្ឆា​ជាតិ​របស់​យើង ហើយក៏​ជួយ​ដល់​ជីវភាព​ពលរដ្ឋ​នៅ​តាម​សហគមន៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​”​។​

​ដើម​កោង​កាង​អាច​ជា​រនាំង​ប្រឆាំង​នឹង​គ្រោះធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ​។ ព្រៃកោងកាង​ជួយ​ផ្តល់នូវ​គុណប្រយោជន៍​ខ្ពស់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​តាម​តំបន់​ឆ្នេរ និង​សមុទ្រ ដូចជា​របៀង​ជម្រក​ត​ភ្ជាប់​ពី​តំបន់​ដីគោក ឆ្នេរ និង​សមុទ្រ ការពារ​ជម្រាល​ដី​ពី​ការ​សឹករិចរិល ជា​កន្លែង​បង្កាត់​ពូជ និង​ថ្នាល​សម្រាប់​សរីរាង្គ​សត្វ​សមុទ្រ​មួយ​ចំនួន​រួមមាន​បង្កង ក្តាម និង​ប្រភេទ​ត្រី​សមុទ្រ ​ដែល​ជា​ប្រភព​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់​។​

​កញ្ញា យិន ផា​ដាវ បុគ្គលិក​ក្រុមហ៊ុន Smart ដែល​បាន​ចូលរួម​ក្នុង​ការដាំ​ដើម​កោង​កាង បាន​ឲ្យ​ដឹងថា “​នាង​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ ដែល​បាន​មក​ដាំ​ដើមឈើ​ជាមួយ​ក្រុមការងារ ហើយ​នេះ​គឺជា​លើកទីមួយ​ ដែល​បាន​មក​ដាំ​ដើម​កោង​កាង​ជាមួយ​ពួកគាត់​។ ក្រុមហ៊ុន Smart ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ការងារ ដើម្បី​សហគមន៍ ហើយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ដោយ​ជម្រុល​ឲ្យ​ពួក​ខ្ញុំ​ស្រលាញ់​ធម្មជាតិ និង​ធ្វើការ​ដើម្បី​សហគមន៍​នានា​”​។​

​កម្មវិធី​បរិស្ថាន​ល្អ គឺជា​សសរស្ដម្ភ​ដ៏​សំខាន់​មួយ​នៃ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ទាំង​បួន​របស់​ក្រុមហ៊ុន Smart រួមមាន ១/​ការអប់រំ ២/​បច្ចេកវិទ្យា​បែប​ច្នៃប្រឌិត ៣/​កីឡា​សហគមន៍ ៤/​បរិស្ថាន​។ កម្មវិធី​និរន្តរភាព និង​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ​គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ទស្សនវិជ្ជា​អាជីវកម្ម​របស់​ក្រុមហ៊ុន Smart ដោយ​ទទួលស្គាល់​ពី​ទំនួល​ខុសត្រូវ​ដ៏​ធំ​របស់​ខ្លួន នឹង​តែងតែ​ធានា​ថា​អាជីវកម្ម​របស់​ក្រុមហ៊ុន រីកលូត​លាស់​ជា​មួយនិង​ភាគី​ពាក់ព័ន្ធ​និង​សហគមន៍​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម