Connect with us

ព័ត៌មានជាតិ

កូនប្រុសទាំង៣ របស់សម្តេច​តេជោ ហ៊ុន សែន ចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

បានផុស

នៅ

ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នឹងទៅចាក់វ៉ាក់សាំង ការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នាវេលាម៉ោង ៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រៅពីនេះ ក៏មានឥស្សរជនមួយចំនួនទៀតរួមាន ឯកឧត្តម ហ៊ុន ម៉ានិត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ឌី វិជ្ជា ឯកឧត្តម សុខ ពុទ្ធិវុធ និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត។

សម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ នៅមន្ទីរពេទ្យកេតុមាលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏​បាន​ផ្ញើសារ​ទៅ​ជន​រួមជាតិ​ទាំង​សមាជិក​រាជរដ្ឋាភិបាល​មន្ត្រីតាមក្រសួង មន្ត្រីនគរបាល និងកងទ័ពជាដែលមានអាយុក្រោម៥៩ឆ្នាំ និង​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ត្រូវទៅចាក់វ៉ាក់សាំង​កូវីដ​១៩​ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន បាន​លើក​រដ្ឋមន្ត្រី​មាន​ដូចជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​អ្នកដែលអាយុក្រោម៥៩ឆ្នាំ ត្រូវតែចាក់​វ៉ាក់សាំងដើម្បីធ្វើជាគំរូ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម