Connect with us

ព័ត៌មានជាតិ

បឹង​ស្នេហ៍ ដែល​ជា​ជម្រក​សត្វ​ស្លាប​រាប់លាន​ក្បាល ជា​តំបន់​ទេសចរ​ណ៍​ធម្មជាតិ ដ៏​ទាក់ទាញ

បានផុស

នៅ

​លោក ស្បោង សា​រ៉ា​ត បាន​ថ្លែង​ថា បឹង​ស្នេហ៍ ដែល​ជា​ជម្រក​សត្វ​ស្លាប​រាប់លាន​ក្បាល ស្ថិតនៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ មាន​ចម្ងាយ​ប្រមាណ​១៥ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​នោះ គឺជា​តំបន់​ទេសចរ​ណ៍​ធម្មជាតិ ដ៏​ទាក់ទាញ ហើយ​អាជ្ញាធរ​ខេត្ត​កំពុងតែ​រៀបចំ​អភិវឌ្ឍ​ន៏​ទៅជា​តំបន់​ទេសចរ​ណ៍​របស់​ខេត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​បញ្ជាក់​របស់លោក ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី “​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តព្រៃវែង​” កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។ លោក​ថា បឹង​ស្នេហ៍​វា​មិនមែនជា​តំបន់​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​មាន​បងប្អូន​ប្រជាពលរដ្ឋ​កំពុងតែ​ចូលចិត្ត ហើយក៏​បាន​ទៅ​ទស្សនា​យ៉ាងច្រើន​កុះករ​។ នោះ​ទីនោះ​មាន​សត្វ​គ្រប់​ប្រភេទ ប្រហែល​២​លាន​ក្បាល​ជាង ហើយ​សត្វ​នេះ​សុទ្ធ​តែជា​សត្វ​មាន​ប្រយោជន៍ គឺ​វា​នាំគ្នា​ទៅ​ស៊ី​ខ្យង​នៅ​ក្នុង​ស្រែ ដែល​ខ្យង​នោះ ជា​សត្វ​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ​បឹង​ស្នេហ៍​នេះ គឺជា​ចំណុច​ដ៏​ពិ​សេសមួយ ដែល​អាជ្ញាធរខេត្ត​ កំពុងតែធ្វើការ​អភិវឌ្ឍន៍​ទៅជា​តំបន់​ទេសចរណ៍​។​

​បើតាម​លោក ស្បោង សា​រ៉ា​ត នៅ​ខេត្តព្រៃវែង​នេះដែរ ក្រៅពី​តំបន់​ទេសចរណ៍​នេះ គេ​ក៏​ឃើញ​មាន​ទឹកត្នោតជូរ ដែលមាន​រសជាតិ​ឆ្ងាញ់ ហើយ​បើតាម​លោក​ប្រធាន​ក្រុមប្រឹក្សា នៅ​ទីនោះ​ក៏មាន​កូន​ត្រឡនតន ដែល​គេ​អាច​យកទៅ​អាំង​ក្លែម​ទឹកត្នោតជូរ​បាន​យ៉ាង​ឆ្ងាញ់​ពិសា​ ផង​ដែរ ហើយ​ទឹកត្នោតជូរ ជាមួយ​កូន​ត្រឡ​ន​តន​នេះ បើ​ចេះ​លក់ គឺ​ដាច់​ណាស់​។ លោក​អះអាងថា ទឹកត្នោតជូរ ជាមួយ​កូន​ត្រឡ​ន​តន​នេះ វា​ក៏​ទាក់ទាញ​ទេសចរ​មួយចំណែក​ធំ​ ផងដែរ តែ​កន្លងមក​អាជ្ញាធរ​មិនបាន​កែច្នៃ​នោះទេ​។​

​សូមបញ្ជាក់ថា បឹង​ស្នេហ៍ ស្ថិតក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែលមាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​គម្រោង​អភិរក្ស​របស់​អង្គការ​នារី​អភិវឌ្ឍន៍ សេដ្ឋកិច្ច និង​អនាម័យ ឬ​ហៅថា អង្គការ Women និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​។ បឹង​ស្នេហ៍​នេះ មាន​ផ្ទៃ​ដីព្រៃ​លិច​ទឹក​ប្រមាណ​១០០​ហិកតា ដែល​អ្នកភូមិ​ហៅថា ទួល​ព័ន្ធ​តា​ឡី​។ បឹង​ស្នេហ៍ ជា​តំបន់ដីសើម និង​ជា​ជម្រក​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ពិសេស​សត្វ​ស្លាប​មួយចំនួន​ជិត​ផុត​ពូជ ដែល​កំពុង​រង​ការ​គំរាមកំហែង​នៅលើ​ពិភពលោក ដូចជា ស្មោញ ទុង​ប្រផេះ រនាល​ណ៍ ត្រ​យ៉ង​ខ្លួន​ស ត្រដក់​តូច ពិសេស​ចង្កៀលខ្យង ដែល​កំពុង​បន្ត​ពូជ​ពង​កូន​រាប់លាន​ល្បា​ល​។​

​បើតាម​ក្រសួងបរិស្ថាន រដ្ឋាភិបាល ក៏បាន​សម្រេច​គាំទ្រ​គម្រោង​បង្កើត និង​អភិរក្ស តំបន់​បឹង​ស្នេហ៍​នេះ​ផងដែរ ដែលមាន​ទំហំ​ប្រមាណ​៤០០០​ហិកតា ដើម្បី​ប្រើប្រាស់​ច្រើនយ៉ាង ក្នុងនោះ​ក៏​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ជិតខាង ហើយក៏​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ធម្មជាតិ​ប្រចាំខេត្ត​ផងដែរ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិកា​ក្រសួងបរិស្ថាន ដែល​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្មីៗ​នេះ​។​

​គួររំលឹកថា ខេត្តព្រៃវែង​មិនសូវមាន​ជ្រោះ​ជ្រង ព្រៃភ្នំ អ្វី​នោះឡើយ ប៉ុន្តែ​ខេត្ត​មួយ​នេះ ក៏មាន​តំបន់​ទេសចរណ៍​មួយចំនួន​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ មិន​ចាញ់​ខេត្ត​ផ្សេងៗ​ប៉ុន្មាន​ទេ ក្នុង​នោះគេ​ឃើញ​មាន​តំបន់​ទេសចរណ៍​មួយចំនួន ដែល​ទាក់ទាញ​ផងដែរ ក្នុងនោះ​រួមមាន​៖ ទី​១. ចុង​ប៉ម​កន្លែង​មើល​ថ្ងៃ​លិច​ស្អាត​បំផុត ទី​២. ឈើកាច់​បាភ្នំ ទី​៣. បឹង​ស្នេហ៍​កន្លែង​មើល​សត្វ​ស្លាប​រាប់ម៉ឺន​ប្រភេទ ទី​៤. ប្រាសាទ​ចុងស្រុក (​អ្នកស្រុក​ហៅ​ព្រៃ​ដើម​ស្រុក ឬ​ប្រ​ធាតុ​) ទី​៥. ទស្សនា​ថ្ងៃ​រៀប​លិច​នៅ​ស្ពាន​ត្សឹ​បា​សា ទី​៦. ទួល​បា​រ៉ា​យ​ណ៏​អណ្តែត និង​ទី​៧. សួនសត្វ​តា​ដា​បា​យ៉ាប នគរ​ភ្នំ ជាដើម​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ខេត្ត​បាត់ដំបង នៅ​តែទទួល​ភ្ញៀវទេសចរអំឡុង​ពេល​ចូល​ឆ្នាំ​ចិន ប៉ុន្តែ​ត្រូវ​ចូល​រួម​ការពារ​ជំងឺ​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម