Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងការពារជាតិ នឹងចាក់វ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យកេតុមាលា ថ្ងៃស្អែក

បានផុស

នៅ

មន្ត្រីក្រសួងការពារជាតិ នឹងចាក់វ៉ាក់សាំង Sinohpharm នៅថ្ងៃស្អែក នៅមន្ទីរពេទ្យកេតុមាលា។ មន្ត្រីទាំងនោះរួមមាន ថ្នាក់ដឹកនាំ ប្រធានស្ថាប័នចំណុះក្រសួងការពារជាតិ ព្រមទាំងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ ឆ្នាំរហូតដល់អាយុលើសពី៥៩ ឆ្នាំ។

បើតាមក្រសួងការពារជាតិ ការចាក់វ៉ាក់សាំង SARS-Cov-2″ Sinopharm” ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានតាមស្ថាប័នកងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ ក្រុមវ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នឹងជូនដំណឹងពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់នៅពេលក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ ក្រសួងការពារជាតិ បានអញ្ជើញថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តនេះផងដែរ ដើម្បីគាំទ្រគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការការពារសុខភាព និងលើកកម្ពស់សុខមាលភាពរបស់កងទ័ព។

គួរបញ្ជាក់ថា ការចេញសេចក្តីប្រកាសព័ត៌មានខាងលើ បានធ្វើឡើង ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក្រសួងការពារជាតិ។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន បានមកកម្ពុជា តាមជើងយន្តហោះយោធា Y-20  កាលពីវេលាម៉ោងម៉ោងប្រមាណជាង៤រសៀលថ្ងៃទី៧ ខែកុម្ភៈ ហើយសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជំនួយវ៉ាក់សាំងរបស់ចិននេះថា ជាសក្ខីភាពថ្មីដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំង២ (កម្ពុជា-ចិន) នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា។ 

សម្តេចបញ្ជាក់ថា ការទទួលបានវ៉ាក់សាំងពីប្រទេសចិន ដោយសារតែយើងមានកិច្ចសហប្រតិបត្តិការល្អ បើគ្មានកិច្ចសហប្រតិបត្តិការល្អទេ យើងនឹងពុំទទួលបានវ៉ាក់សាំង សម្រាប់ប្រជាជនយើងនៅថ្ងៃនេះទេ៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ថៃ មានពិធីការិនី AI ផ្សាយព័ត៌មានតាមទូរទស្សន៍ លើកដំបូង

ព័ត៌មានជាតិ១០ នាទី មុន

ខេត្តបាត់ដំបងមានរោងចក្រខ្នាតធំៗ​​ពី ១៦-១៧ មូលដ្ឋាន ​ផ្តោត​​សង្វាក់កម្មកែច្នៃ​ផល​កសិកម្ម

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួងអប់រំ ដាក់ចេញយុទ្ធសាស្ត្រ ២០២៤-២០២៨ លើកកម្ពស់​វិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ជំនួបខ្លាំងប៉ះខ្លាំង ដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ អមដោយប្រាក់​រង្វាន់សរុប១០០លានរៀលក្នុងព្រឹត្តិការណ៍ប្រដាល់​គ្រុឌគុនខ្មែរ Reign of Kings

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ប្រកាសវិលត្រឡប់ចូលស្រុកវិញ ក្រោយ​និរទេស ១៥ ឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម