Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ចុះឈ្មោះចាក់វ៉ាក់សាំង​កូវីដ១៩ នៅពេទ្យអង្គឌួង​កើនដល់ជិត៩០រូប

បានផុស

នៅ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថា គិតចាប់ពីល្ងាចថ្ងៃទី៨រហូតមកដល់ល្ងាចថ្ងៃទី៩កម្ភៈនេះ មានមន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើចំនួន៨៦នាក់បានចុះឈ្មោះចាក់វ៉ាក់កូវីដ១៩នៅពេទ្យអង្គឌួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើមកពីគ្រប់ក្រសួងស្ថាប័ន ដោយក្រសួងខ្លះមាន២នាក់និងក្រសួងខ្លះទៀត៣នាក់។

លោកសាស្ត្រាចារ្យបានបន្តទៀតថា មានមន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើនឹងបន្តមកចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ជាបន្តបន្ទាប់ទៀត។

«នៅថ្ងៃស្អែកនេះពួកគាត់ត្រូវមកចាក់នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយមនុស្សម្នាក់ត្រូវចំណាយពេល៤០នាទីក្នុងការចុះឈ្មោះ សម្ភាសន៍មុននឹងចាក់វ៉ាក់សាំង។ ពេលចាក់រួច ត្រូវសម្រាក៣០នាទីនៅបន្ទប់រង់ចាំ ដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាព ខ្លាចមានមានបញ្ហាអ្វីទេទើបគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅវិញបាន ដោយភ្ជាប់ជាមួយបណ្ណសុខភាពសម្រាប់មកចាក់ជាលើកទី២បន្តទៀត»។

គួរបញ្ជាក់ថាក្រសួងសុខាភិបាលបានរៀបចំមន្ទីរពេទ្យធំៗចំនួន៤សម្រាប់ចាក់វ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី១០ខែកម្ភៈឆ្នាំ២០២៖

>នៅមន្ទីរពេទ្យកាល់ម៉ែតដែលអាចទំនាក់ទំនងលោកសាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។

>មន្ទីរពេទ្យព្រះអង្គឌួងទាក់ទងលោកសាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។

>មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាក់ទងលោកសាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។

>មន្ទីរពេទ្យកុមារជាតិធ្វើទំនាក់ទំនងមកលោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ដែលមានលេខទូរស័ព្ទ០១១ ៨១១ ១៣២ សម្រាប់អ្នកសារព័ត៍មាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ វិនាទី មុន

បណ្ឌិត សុខ ទូច៖ ជាអ្នកបំផ្លាញព្រៃឈើខ្មែរ តែវៀតណាមចោទថាខ្មែរជីកព្រែកហ្វូណន ប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ

កីឡា១៤ នាទី មុន

ទីបំផុត ព្រះ​ខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន វគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​១០​ ត​ភ្ជាប់​ខេត្ត​កោះកុង ពោធិ៍សាត់ ​និង​បាត់​ដំបង​ សម្រេច​បាន​ជាង​៨០%​ហើយ​

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី ណែនាំក្រសួងធនធានទឹកបន្តទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកនៅបឹងទន្លេសាប

Sokha Hotels

ព័ត៌មានពេញនិយម