Connect with us

ព័ត៌មានជាតិ

ក្តៅៗ ពេទ្យកំពុង​ត្រៀម​ចាក់​វ៉ាក់សាំង​កូវីដ ដល់​ឥស្សរជន​ជាន់ខ្ពស់ បន្តិច​ទៀត​នេះ

បានផុស

នៅ

នៅ​ព្រឹកនេះ ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កូវីដ​របស់​ក្រុមហ៊ុន Sinopharm នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​សាល​ខាង​ក្នុងមន្ទីរពេទ្យ​កាល់ម៉ែត្រ សង្កេត​ឃើញ​ក្រុម​គ្រូពេទ្យ​បាន​រៀបចំ​គ្រឿង​ឧបករណ៍​ពេទ្យ ដើម្បី​ត្រៀម​ចាក់​ឥស្សរជន​ដែល​នឹង​មក​ដល់​នៅ​ពេល​បន្តិច​ទៀត​នេះ ដែល​មាន​ក្រុម​អ្នក​សារព័ត៌មាន​ជាច្រើន​ចូលរួម​រាយការណ៍​ផ្ទាល់​ផង​ដែរ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល​បាន​រៀបចំ​មន្ទីរពេទ្យ​ធំៗ​ចំនួន​៤ សម្រាប់​ចាក់​វ៉ាក់សាំង​ជា​លើកដំបូង​នៅថ្ងៃទី១០ខែកម្ភៈឆ្នាំ២០២១៖

>នៅមន្ទីរពេទ្យកាល់ម៉ែត​សម្រាប់​ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈស្មើ។
>មន្ទីរពេទ្យ​ព្រះអង្គឌួង​សម្រាប់​ឥស្សរជន ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈស្មើ។
>មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់​ឥស្សរជន​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត។
>មន្ទីរពេទ្យ​កុមារ​ជាតិ​សម្រាប់​អ្នក​សារព័ត៌មាន។

ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង ដោយ​មនុស្ស​ម្នាក់​ត្រូវ​ចំណាយ​ពេល ៤០នាទី ក្នុង​ការ​ចុះឈ្មោះ សម្ភាសន៍​មុន​នឹងចាក់វ៉ាក់សាំង។ ពេលចាក់រួច ត្រូវ​សម្រាក៣០នាទី នៅបន្ទប់រង់ចាំ ដើម្បី​ឲ្យ​គ្រូពេទ្យ​តាមដាន​សុខភាព បើ​មិន​មាន​អី​ជា​បញ្ហា ទើបគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅវិញបាន ដោយ​ភ្ជាប់​ជាមួយ​បណ្ណសុខភាព​សម្រាប់​មកចាក់ជាលើកទី២បន្តទៀត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម