Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ម៉ោង ០៩ ព្រឹកនេះ ឥស្សរជន​ណា​ខ្លះ​បាន​ចាក់​វ៉ាក់សាំង​កូវីដរួច?

បានផុស

នៅ

ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ បាន​ចាប់ផ្តើម​នៅ​ព្រឹកនេះ​។ តាម​ព័ត៌មាន​បឋម គិត​ត្រឹម​ព្រឹក​ម៉ោង ០៩ នេះ មាន​ឥស្សរជន​ជាន់​ខ្ពស់​មួយ​ចំនួន បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​រួច​រាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ
-ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ
-ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា
-ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌
-ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ
-ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិសាត់
-ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
-លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាល
-លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល

សម្រាប់​របាយការណ៍​បន្ថែម​ពី​ឥស្សរជន​ជាន់ខ្ពស់ផ្សេងទៀតដែលបាន​ចាក់រួច​ នឹង​ផ្សាយ​ជូន​នៅ​ពេល​បន្ត​បន្ទាប់។

តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាលនៅ​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត្រ​នៅថ្ងៃ​ដំបូង មាន​ឥស្សរជន​ចំនួន ៥៨ នាក់ បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​កូវីដរបស់​ក្រុមហ៊ុន Sinopharm។

គួរ​បញ្ជាក់​ថា ក្រសួងសុខាភិបាលបានរៀបចំមន្ទីរពេទ្យធំៗចំនួន៤សម្រាប់ចាក់វ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី១០ខែកម្ភៈឆ្នាំ២០២១៖

>នៅមន្ទីរពេទ្យកាល់ម៉ែតដែលអាចទំនាក់ទំនងលោកសាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។

>មន្ទីរពេទ្យព្រះអង្គឌួងទាក់ទងលោកសាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។

>មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាក់ទងលោកសាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។

>មន្ទីរពេទ្យកុមារជាតិធ្វើទំនាក់ទំនងមកលោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ដែលមានលេខទូរស័ព្ទ០១១ ៨១១ ១៣២ សម្រាប់អ្នកសារព័ត៍មាន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម