ព័ត៌មានជាតិ
អភិបាលរងរាជធានីផ្ដាំឱ្យស្ដ្រី ត្រូវឱ្យតម្លៃខ្លួនឯង បើមិនដូច្នោះសិទ្ធិរបស់នារីកាន់តែរួមតូច
ស្ត្រីក្រោយពីមានគ្រួសារ មានការទទួលខុសត្រូវគ្រប់គ្រងគ្រួសារ និងភាពជាអ្នកដឹកនាំក្នុងគ្រួសាររួចស្រេចទៅហើយ គ្រាន់តែមិនបានប្រើសិទ្ធិភាពជាអ្នកដឹកនាំ និងគ្រប់គ្រងនៅសង្គមខាងក្រៅ។
នៅក្នុងសង្គម នារីមិនត្រូវបន្ទាបខ្លួន គឺត្រូវតែឱ្យតម្លៃខ្លួនឯង បើមិនដូច្នេះទេ សិទ្ធិរបស់ស្ត្រីខ្លួនឯងកាន់តែរួមតូច។
នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកអញ្ជើញក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការពង្រឹងសមត្ថភាពស្ត្រី និងភាពជាអ្នកដឹកនាំនាព្រឹកថ្ងៃទី ៥ ខែធ្នូនេះ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ មានប្រសាសន៍ថា៖ ធ្វើជាមនុស្ស ឬជាមន្ត្រីកុំធ្វើសកម្មភាព ដែលក្បត់មនសិការ ឬមនសិការក្បត់សកម្មភាព។ បុរសសុំលុបចោលពាក្យថា នារីដឹកនាំអត់បាន បុរសគួរយល់ថា នារីមានភាពស្មុគស្មាញជាងបុរសទាំងរាងកាយ ទាំងកិច្ចការផ្ទះ ក្នុងនាមជាអ្នកមើលការខុសត្រូវក្នុងគ្រួសារ។
លោក កើត ឆែបន្តថា៖ នៅពេលមានបើកវគ្គបណ្តុះបណ្តាលពាក់ពន្ធ័នឹងស្ត្រី គួរត្រូវបានអញ្ជើញខាងបុរសឱ្យចូលរួមផងដែរព្រោះបុរស ជាតួអង្គពាក់ពន្ធ័នឹងតួនាទី ឬហិង្សាក្នុងគ្រួសារច្រើនដែរដើម្បីឱ្យបុរសបានយល់ដឹងពីតួនាទីនៃភាពជាអ្នកដឹកនាំគ្រួសារ និងសង្គម បើគ្មានបុរសចូលរួមក៏មិនទទួលជោគជ័យដែរ។

ជាមួយគ្នានេះ ការកសាងធនធានមនុស្សជាពិសេសក្នុងជួរស្ត្រី គឺជាកត្តាដែលមិនអាចខ្វះបានដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការពង្រីកភាពអង់អាចដល់ស្ត្រី ក្នុងន័យធានាការចូលរួមបានពេញលេញក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត។
ឈរលើមូលដ្ឋាននេះ ដូចអ្វីដែលបងប្អូនសិក្ខាកាមបានដឹងរួចហើយថា ប្រទេសកម្ពុជាបានប្រកាន់យកគោលការណ៍មាតាធិបតេយ្យ ចាប់តាំងពីការកកើតរដ្ឋដំបូង មានន័យថាយើងប្រកាន់ខ្ជាប់នូវវប្បធម៌គោរព និងឱ្យតម្លៃទៅលើស្ត្រី ក្នុងការដឹកនាំគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលរួចទៅហើយ៕


អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


