Connect with us

ព័ត៌មានជាតិ

ស្វាយ​កែវ​រមៀត​១​គីឡូ​ បានតែ ៥០០​រៀល កសិករ​សំ​ណូម​ពរ​ឲ្យក្រសួងកសិកម្ម​ជួយ​រក​ទីផ្សារ​

បានផុស

នៅ

​ប្រជាកសិករ​ត្អូញត្អែរ​ថា ផ្លែស្វាយ​កែវ​រមៀត​ឆ្នាំនេះ​ នៅ​តែ​មាន​តម្លៃ​ថោក​លក់​ចេញ១​គីឡូ​ ថ្លៃ​តែ ៥០០ រៀល​ប៉ុណ្ណោះ កសិករ​សំណូមពរ​ដល់​ក្រសួងកសិកម្ម និង​ប្រមុខ​រាជរដ្ឋាភិបាល​មេ​ត្តា​ជួយ​រក​ទីផ្សារ​លក់​ផ្លែ​ស្វាយ​ឲ្យ​មាន​លំនឹង ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី អ៊ុន សុផល អាយុ ៤៦ ឆ្នាំ ជា​កសិករ​ម្នា​ក់ដាំ​ស្វាយ​ចំនួន២ពាន់​ដើម លើដី​៥ ហិកតា ស្ថិតនៅក្នុង​ឃុំ​ក្បាលទឹក ជាប់​ព្រំប្រទល់​ឃុំ​អមលាំង ខេត្តកំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង នៅ​ល្ងាចថ្ងៃទី​០៩ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹងថា ដើម​ស្វាយ​លោកស្រី​គិត​មកដល់​ពេល​នេះ​ មានអាយុ ៨​ឆ្នាំ​ហើយ​។ ដោយឡែក ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​ លោក​ស្រី​បាន​លក់​ដើម​ស្វាយ​ទាំងអស់​ក្នុង​ចម្ការ​នេះ ម៉ៅ​ឲ្យ​គេ​ក្នុង​តម្លៃ​មួយ​ស្វាយ​១​ដើម​៤​ដុល្លារ ព្រោះថា ​ប៉ុន្មាន​ឆ្នាំ​មុននេះ​ ផ្លែស្វាយ​មានតម្លៃ​ថោក​ណាស់ គឺ​ក្នុង​មួយ​គីឡូ​ថ្លៃ​តែ​១០០​រៀលប៉ុណ្ណោះ និង​គ្មាន​អ្នក​ប្រមូល​ទិញ​ទៅទៀត។ លោកស្រី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ស្វាយកែវ​រមៀត​មាន​២​ប្រភេទ​គឺ ស្វាយ​នៅ​ខ្ចី​ ដែល​មាន​សំបក​ពណ៌​ខៀវ​មាន​រសជាតិ​ជូរ។ ចំណែក ផ្លែស្វាយ​ ដែល​មាន​សំបក​ពណ៌​លឿង មាន​រសជាតិ​ជូរ​អែម​ឆ្ងាញ់ ដែល​ប្រជាពលរដ្ឋ​យើង​ចូលចិត្ត​ហូប​ស្វាយកែវ​រមៀត​សំបក​ពណ៌​លឿង​នេះ​ជាងគេ នឹង​បើ​លក់​ក៏​មាន​តម្លៃ​ថ្លៃ​ជាង​ស្វាយកែវ​រមៀត​សំបក​ពណ៌​ខៀវ​ ផងដែរ។​

​ដោយឡែក លោក ស្រឿ​ន ថុ​ន រស់នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ជា​អ្នកទទួល​ទិញ​ម៉ៅ​ដើម​ស្វាយ​ នៅ​ក្នុង​ចម្ការ​ខាងលើនេះ នៅ​ល្ងាច​ថ្ងៃទី​០៩ ខែ​កុម្ភៈ​នេះ បាន​និយាយ​តាម​ទូរសព្ទ​ឲ្យ​ដឹង​ដែរថា លោក​បានទទួល​ទិញ​ម៉ៅ​ដើម​ស្វាយ​ខាងលើនេះ ​យក​មក​លក់​បច្ចុប្បន្ន​នេះ គឺ​បាន​ដឹក​យក​នៅ​តាម​ផ្លូវ​ប្រទេស​វៀតណាម និង​តាម​ផ្លូវ​ទៅ​ប្រទេស​ថៃ ក្នុង​ពេល​នេះ​គឺ ១​គីឡូ​លក់​ចេញ​បាន​ថ្លៃ​ពី​៤០០ ទៅ ៥០០​រៀល​តែប៉ុណ្ណោះ គឺ​មិនចំណេញ​ឡើយ។ តែ​បើ​តម្លៃ​ផ្លែស្វាយ​នៅ​ទីផ្សារ​លក់បាន ​ក្នុង​១គីឡូ​បាន​ពី ៨០០ ទៅ ១០០០រៀលទើប​ចំណេញ។ ដូច្នេះហើយ ​រូបគាត់ សំណូមពរ​ដល់​ក្រសួង​ក​សកម្ម ក្រសួងពាណិជ្ជកម្ម និង​ប្រមុខ​រាជរដ្ឋាភិបាល មេត្តាជួយ​រក​ទីផ្សារ​លក់​ផ្លែស្វាយ​ក្នុងស្រុក​ឲ្យ​មាន​លំនឹង ​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាកសិករ​ជា​អ្នក​ដាំ​ស្វាយ និង​លក់​ផ្លែស្វាយ​ក្នុងស្រុក​ផង​ចុះ។​

​លោក ស្រឿ​ន​ខុន បាន​បញ្ជាក់ឲ្យដឹង​ទៀតថា កន្លងមក​នៅក្នុង​ប្រទេស​កម្ពុជា ក៏​មាន​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​ធ្វើជា​ទឹក​ស្វាយ​កំប៉ុង នឹង​ធ្វើជា​ដំណាប់​លក់​ចេញ​ ផង​ដែរ​ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​មាន​រូបភាព​តូចៗ​តែប៉ុណ្ណោះ មិន​អាច​ប្រមូល​ទិញ​ផ្លែស្វាយ​ ក្នុងស្រុក​ឲ្យ​អស់​លទ្ធភាព​នៅឡើយ ។ ដូចនេះហើយ​ប្រជាកសិករ ដែល​ខិតខំ​ដាំ​ស្វាយ​នៅតែ​ជួប​ការ​លំបាក​នៅឡើយ។ ប្រ​សិន​បើ​មាន​ក្រុមហ៊ុន​វិនិយោគទុន​ធំៗ​មក​បង្កើត​រោងចក្រ​កែច្នៃ​ផលិតផល​ផ្លែ​ស្វាយ​នាំចេញ​បាន​ច្រើន​នោះ ​គឺ​ប្រជាកសិករ​ពិតជា​មិន​ជួប​ការ​លំបាក​ក្នុង​ការ​លក់ដូរ​ផ្លែ​ស្វាយ​នោះ​ឡើយ៕

​អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ​

សូមចុចអាន៖ អ្នកលក់​សាច់​ជ្រូក ស្នើ​សុំ​សម្តេច​តេ​ជោ​អន្តរាគមន៍​ឲ្យ​ក្រសួងកសិកម្ម ទទួលខុសត្រូវ​ក្នុង​ការកំណត់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជ្រូក​នៅក្នុង​ប្រទេស​ថៃ

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម