Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចស្រុក​គីរីវង់​បន្តចុះបង្ក្រាបដំណាំ​កញ្ឆា​មួយចំនួនធំ​បន្ថែមទៀត​

បានផុស

នៅ

នៅតែមាន​ក្រុម​ឈ្មួញ​ទុច្ចរិត​លួចលាក់ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​លើ​ជ្រលង​ខ្នង​ភ្នំ​ នៅ​ស្រុក​គីរីវង់​ដដែល​បើទោះបី​កន្លងមក​សមត្ថកិច្ចស្រុក​បាន​ប្រតិបត្តិការ​រុករក​ឃើញ​និង​បាន​បំផ្លាញ​អស់​ជា​ច្រើន​កន្លែង​ជា​បន្តបន្ទាប់​។​

ជាក់ស្តែង​ដើមខែ​កុម្ភៈ​នេះ សមត្ថកិច្ច​ស្រុក​គី​រីវង់ បាន​បើក​ប្រតិបត្តិការ​ឡើង​ភ្នំ​២​លើក​ ថែមទាំង​បាន​បំផ្លាញ​ដើម និង​កូន​កញ្ឆា​បាន​មួយចំនួនធំ ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាល​ស្រុក​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ កម្លាំង​លោក​បាន​បង្ក្រាប​ចម្ការ​កញ្ឆាពីរលើក ដោយ​លើក​ទី​១​នៅ​ថ្ងៃទី​០៤​ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៧​និង​៣០​នាទី កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​លោក បាន​ចុះ​ស្រាវជ្រាវ​រុករក​កាប់​ដុតបំផ្លាញ​ដំ​ណាំ​កញ្ឆា​ដែល​ជន​ខិល​ខូច​លួច​ដាំ​ខុសច្បាប់​បាន​ចំនួន​១២​ទីតាំង បំផ្លាញ​អាង​ស្តុក​ទឹក​០៨ នៅ​ចំ​ណុច​ខ្នងភ្នំ​ដុប​ទឹក​ត្របែក ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់លើ​ផ្ទៃដី​ប្រមាណ​២៥៧១​ម៉ែត្រក្រឡា​។ និង​លើក​ទី​២​នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​០៧​និង​៣០​នាទីកម្លាំង​អធិការ​ដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទាំង​១២​ប៉ុស្តិ៍ បាន​បន្ត​ចុះបង្ក្រាប​សាជាថ្មី​នូវ​ទី​តាំង​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​ចំនួន​០៦​ទីតាំង នៅ​ចំណុច​ខ្នងភ្នំ​ដុប​កំសត់ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះ​បាទ​ជាន់ជុំ ស្រុក​គីរីវង់ ថែមទាំង​បាន​កាប់ និង​ដុត​បំផ្លាញចោល​ដើម​កញ្ឆា​លើ​ផ្ទៃដី​សរុប​ចំនួន​៩៨២​ម៉ែត្រការ៉េ និង​អាង​ស្ដុក​ទឹក​ចំនួន​០៥​អាង​។

លោក​អធិការ​ស្រុក​បញ្ជាក់ថា ប្រតិបត្តិការ​ទាំង​ពីរលើក​នេះ គឺ​បង្ក្រាប់បាន​ចម្ការ​កញ្ឆា​១៨​ទីតាំង ស្មើ​នឹង​ផ្ទៃដី​៣៥៥៣​ម៉ែត្រក្រឡា និង​អាង​ស្តុក​ទឹក​ចំនួន​១៣​អាង​។​

បច្ចុប្បន្ន​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់​លោក​អធិការ​បានដាក់​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ដាំ​ដំណាំ​កញ្ឆា​ទាំងអស់​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕

អត្ថបទ​ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម