Connect with us

ព័ត៌មានជាតិ

អតី​ត​សិស្ស​ប្រាំ​នាក់​ដែល​រង​បណ្តឹង​ពី​នាយក​វិទ្យាល័យ​ឈើទាលជ្រុំ មិន​បានមក​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ទេ​​

បានផុស

នៅ

អតី​ត​សិស្ស​៥​នាក់​ដែល​កំពុង​រង​ពាក្យបណ្តឹង​ពី​នាយក​សាលា​វិទ្យាល័យ​ឈើទាលជ្រុំ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ មិនមាន​វត្ត​មានមក​បំភ្លឺក្តី​នៅ​សាលាដំបូង​ខេត្តតាកែវ នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ទេ ក្រោយ​ពួកគាត់​ត្រូវបាន​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ តាម​ពាក្យបណ្តឹង​ពី​លោក ប៉ាន់ ពុទ្ធា​រ៉ា នាយក​វិទ្យាល័យ​ឈើទាល​ជ្រុំ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ព្រោះ​បាន​ចូលទៅ​សរសេរ​សារ បញ្ចេញមតិ​រិះគន់​លើ​វីដេអូ​ផឹកស្រាបៀ​ដែល​បង្ហោះ​លើ​ហ្វេ​សប៊ុក​។

ក្រឡាបញ្ជី​លោក ទេព មុនិន្ទ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ​នេះ​ថា ជន​ទាំង​៥​រូប​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលមក​បំភ្លឺ​ពាក់ព័ន្ធ​នឹងបណ្តឹង​បរិហាកេរ្តិ៍ លើ​លោកនាយក​វិទ្យាល័យ​ឈើទាល​ជ្រុំ គឺ​មិនបាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​សាលាក្តី​ទេ​នៅ​ថ្ងៃទី​០៩​ ខែ​កុម្ភៈ ម្សិល​មិញ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​លោក ស៊ន សារិទ្ធ ដែលជា​ម្ចាស់​គណនេយ្យ​ហ្វេ​សប៊ុក​ឈ្មោះ «Sorn Sarith» ដែល​បាន​បញ្ចេញ​វីដេអូនាយក​វិទ្យាល័យ​ឈើទាល់​ជ្រុំ​ហូប​គ្រឿង​ស្រវឹង​កាលពីពេល​កន្លងទៅ​នោះបាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា សំណុំ​រឿងនេះ​បាន​ទៅ​ដល់ដៃ​តុលាការ​ហើយ មាន​តែ​ធ្វើ​អញ្ចឹង​ព្រោះ​ពួកគាត់​ទាំង​៥​នាក់​មិនបាន​ចូលខ្លួន​មក​ដោះស្រាយ​នៅ​សាលារៀន ក៏ដូចជា​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​។

សូម​រំលឹកថា កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១ មាន​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ផឹក​ស្រាបៀរ​មួយ​ឃ្លីប ត្រូវបាន​បង្ហោះ​លើ​គណនេយ្យ​ហ្វេ​សប៊ុ​ក​ឈ្មោះ «Sorn Sarith» ដែល​គេ​ស្គាល់​ថា​ ជា​នាយករង​វិទ្យាល័យ​ឈើទាលជ្រុំ ដោយ​មានការ​ច្រៀង​លេង​កម្សាន្ត​ផង​នោះ ត្រូវបាន​ម្ចាស់​គណនេយ្យ​បង្ហោះ​ដោយ​សរសេរ​រៀបរាប់ថា «​សូម​បងប្អូន សណ្តាប់​កម្សាន្ត​! ច្រៀង​ដោយ​បង ធារ៉ា ( ថ្ងៃ​សម្រាក​ម្សឹ​ល​មិញ ០៧ មករា ២០២១). ពិរោះ​ទេ បងប្អូន មិត្ត​ទាំងអស់គ្នា​! សុំ Like ម្នាក់​មួយ​មក​បាទ​»​។ បន្ទាប់ពី​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ចេញ មាន​អតីត​សិស្ស​ដែល​ធ្លាប់​រៀន​នៅ​វិទ្យាល័យ​នេះ បាន​ចូលទៅ​សរសេរ​បញ្ចេញ​មតិយោបល់​បង្ហាញ​ពី​ការមិន​ពេញចិត្ត​ចំពោះ​ការបង្ហាញ​សកម្មភាព​ផឹកស៊ី​ជា​សាធា​រណៈ​របស់​ថ្នាក់ដឹកនាំ​វិទ្យាល័យ​។ ជាពិសេស​បាន​សម្តៅ​ចំ​លើ​នាយក​វិទ្យាល័យ​ឈើទាល់​ជ្រុំ​តែម្តង​។ ក្រោយ​ឃើញ​សារ​សរសេរ​រិះគន់​មកលើ​សកម្មភាព​ផឹកស៊ី​របស់ខ្លួន លោក ប៉ាន់ ពុទ្ធា​រ៉ា បានដាក់​ពាក្យបណ្តឹង​យុវជន​៥​រូប ដែល​គេ​ស្គាល់​ថា​ជា​អតិ​ត​សិស្ស​នៅ​វិទ្យាល័យ​មួយ​នេះ​ទៅ​តុលាការ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ បើទោះបីជា​ពួកគេ​បាន​លុប​សារ​សរសេរ​រិះគន់​នោះ​ចេញ​វិញ​យ៉ាងណា​ក៏​ដោយ​។

ករណី​នេះដែរ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ លោក ទេព មុនិន្ទ បាន​កោះហៅ​អតីត​សិស្ស​ទាំង​៥​រូប ឲ្យ​ចូល​បំភ្លឺ​កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ តែ​ត្រូវបាន​ក្រុម​មេធាវី​ដែល​ស្ម័គ្រចិត្ត​ការពារ​ក្តី​ឲ្យ​សិស្ស​ទាំង​៥​រូបនេះ ដាក់​ពាក្យសុំ​ពន្យារពេល ហើយ​នៅ​ថ្ងៃទី​០៩ កុម្ភៈ​ម្សិលមិញ​នេះ ក៏​នៅតែ​អវត្ត​មាន​ពួកគេ​មក​បំភ្លឺ​ដដែល​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ១៣ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម១៤ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១៨ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៤៥ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម