Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនបានហើយករណី​ព្រួត​គ្នា​បង្ក​ហិង្សា​លើ​ស្ត្រី​ម្នាក់ កាលពីយប់ថ្ងៃទី៧​

បានផុស

នៅ

​ករណី​ព្រួត​គ្នា​បង្ក​ហិង្សា​ទៅលើ​ស្ត្រី​ម្នាក់ កាលពី​យប់​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅមុខ​ផ្ទះ​លេខ​២០១ ផ្លូវ​១៨២ ភូមិ​៧ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក កម្លាំង​ផ្នែក​ជំនាញនៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌទួលគោក បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនបង្ក​បាន​ហើយ​។ ប៉ុន្តែ​​ការដោះស្រាយ​មិន​ត្រូវ​គ្នា ​សមត្ថកិច្ច​នឹង​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ទាក់ទងករណី​ព្រួត​គ្នា​បង្ក​ហិង្សា​ទៅលើ​ស្ត្រី​ម្នាក់ កាលពី​យប់​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង២៣​និង​១០​នាទី នៅមុខ​ផ្ទះ​លេខ​២០១ ផ្លូវ​១៨២ ភូមិ​៧ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ភាគី​ជនរងគ្រោះ និង​ភាគី​បង្ក​អំពើហិង្សា មិនបាន​ឈានដល់​ចំណុច​ព្រមព្រៀង ឬ​ឯកភាពសម្របសម្រួល​គ្នា​ឡើយ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បានរៀបចំ​សំណុំ​ឯកសារ​ដើម្បី​បញ្ជូនទៅ​តុលាការ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ការ​ផុស​របស់​គណនី Facebook ឈ្មោះថា Bee Yinna មាន​ខ្លឹមសារ​ថា “ ជិះ​តាមផ្លូវ​វា​ជិះ​ខុស​ស្តុប​ហើយ ខ្ញុំ​ស៊ី​ប្លេ​​ខ្ញុំខ​ល​ទូរស័ព្ទ​ហៅ​ប្រុសៗ ព្រួត​គ្នា​វាយ​ខ្ញុំ​សុំ​ចែករំលែក VIDEO នេះ​ផង ករណី​ហិង្សា​នេះ​កើតឡើង​កាលពី​ថ្ងៃ​យប់​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ “​។​

​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​ស្រាវជ្រាវ​ករណីនេះ ដល់​កន្លែង​កើតហេតុ និង​បានទទួល​ពាក្យបណ្ដឹង​របស់​ឈ្មោះ វ៉េ​ន វិច្ឆិកា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ (​ជា​ម្ចាស់​គណនី Facebook ឈ្មោះ Bee Yinna)ដែលជា​ជនរងគ្រោះ រួច​កម្លាំង​របស់​ប៉ុស្តិ៍​នគរបាលរដ្ឋ​បាល​ផ្សារ​ដេប៉ូ​ទី​១ បានធ្វើ​ការសហការ​ជាមួយកម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួល​គោក បានធ្វើការ​ស្រាវជ្រាវ​លើករណីនេះ​ដើម្បី​ស្វែងរក​ជនបង្ករហូតដល់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ស្គាល់​អត្តសញ្ញាណ​ជនបង្ក និង​បានធ្វើការ​កោះអញ្ជើញ​ភាគី​ជនរង​គ្រោះ​ឈ្មោះ វ៉េ​ន វិច្ឆិកា និង​ភាគី​បង្ក​ហិង្សា​ឈ្មោះ ជាតិ ចំ​រ៉ុង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ រួម​និង​ឈ្មោះ មាស សីហា ហៅ​ទី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ភេទ​ប្រុស ជា​មិត្តភក្តិ ។​

ជនបង្ក​ឈ្មោះ មាស សីហា ហៅ​ទី បាន​ចូលខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក តាម​ការកោះ​ហៅ​របស់​សមត្ថកិច្ច ដើម្បី​ធ្វើការ​បំភ្លឺ ប៉ុន្តែ​ជនបង្កជាស្ត្រី​​ឈ្មោះ ជាតិ ចំ​រ៉ុង មិនបាន​ចូលខ្លួន​មក​ដោយផ្ទាល់​នោះទេ ដោយបាន​ឲ្យ​មេធាវី​ជា​តំណាង ដោយ​គាត់​ផ្ទាល់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

បន្ទាប់ពី​មានការ​ជួបចរចា​គ្នា​អស់​ពេល​ជាច្រើន​ម៉ោង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ទាំង​ភាគី​ជនរងគ្រោះ និង​ភាគី​បង្ក​អំពើហិង្សា មិនបាន​ឈានដល់​ចំណុច​ព្រមព្រៀង ឬ​ឯកភាព សម្រប​សម្រួល​គ្នា​ឡើយ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បានរៀបចំ​សំណុំ​ឯកសារ​ដើម្បី​បញ្ជូនទៅ​តុលាការ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ ៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម