ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ៦គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋចំនួន៦គ្រួសារបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ក្រោយ ពីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។
ពិធីប្រគល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងនៅទីតាំងរងគ្រោះខាងលើ នាព្រឹកថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២១ក្រោមវត្តមាន លោក គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខាតំណាងលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី។
អំណោយមនុស្សធម៌ដែលសាខាកាបាទក្រហមចែកជូនពលរដ្ឋក្នុង១គ្រួសារទទួលបាន អង្ករ១០០គីឡូក្រាម តង់១ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ មី៤កេស ត្រីខ២យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី ២ដប ប៊ីចេង១កញ្ចប់ អំបិល១កញ្ចប់ ឆ្នាំងបាយ១ ឆ្នាំងសម្លរ១ ចានបាយ១០ ចានសម្លរ១០ ស្លាបព្រា ១០ និងថវិកាចំនួន៣៨ម៉ឺនរៀល។
ក្នុងឱកាសនេះដែរលោក គិត ទ្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងពីសំណាក់លោក ថង សាវុន ជាពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះឧបទ្ទវហេតុគ្រោះអគ្គិភ័យដែលបានបង្កឲ្យឆេះលំនៅឋាន និងបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលបានកើតឡើងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ កន្លងទៅនេះ ដែលជានិច្ចកាល ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺតែងតែស្ថិតនៅដក់ជាប់ជានិច្ចចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាប្រធានកាកបាទក្រហមកម្ពុជា។
លោកបានបន្តថា ថ្វីដ្បិតអំណោយនេះពុំអាចស្មើទៅនឹងទំហំនៃការខូចខាតទ្រព្យសម្បត្តិដែលត្រូវភ្លើងឆេះក៏ពិតមែន ប៉ុន្តែបានចូលរួមរំលែកនូវទុក្ខលំបាកដែលបងប្អូនទាំង៦គ្រួសារនេះកំពុងជួបប្រទះបានមួយគ្រាផងដែរ។
លោក គិត ទ្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យដោយមុនចាក់ចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនី ក៏ដូចជាភ្លើងទៀន ធូប ចង្ក្រានឲ្យបានរួចរាល់ ដោយសារថាគ្រោះអគ្គីភ័យនេះ វាធ្វើឲ្យគ្រួសារយើងវិនាសហិនហោច ទាំងផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដូចពាក្យចាស់លោកពោលថា ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ ដូច្នេះយើងត្រូវរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា។
គួររំឭកថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១ នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុងមានអគ្គិភ័យមួយបានកើតឡើងដោយសារឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះផ្ទះសន្ធោសន្ធៅរាលដាលតៗគ្នាអស់ផ្ទះចចំនួន៦ខ្នងបណ្តាលឲ្យទ្រព្យសម្បត្តិផ្ទះសម្បែងក្លាយជាចំណីអគ្គិភ័យទាំងស្រុងតែមួយពព្រិចភ្នែក៕
អត្ថបទ ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល