Connect with us

ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ចែករំលែកបទពិសោធត្រណម៣ចំណុចក្រោយចាក់វ៉ាក់សាំង៤ថ្ងៃ

បានផុស

នៅ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា សម្តេចបានធ្វើការតមចំនួន ៣ ចំណុច បន្ទាប់ពីចាក់វ៉ាក់សាំង ៤ ថ្ងៃ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។

ថ្លែងក្នុងឱកាសចុះពិនិត្យការចាក់វ៉ាក់សាំងដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី ១០ ខែកុម្ភៈនេះសម្តេចទៀ បាញ់បញ្ជាក់ថា ត្រណមទាំង ៣ ដែលសម្តេចអនុវត្តក្រោយចាក់វ៉ាក់សាំង ទី១ គឺ ការធ្វើការងារធ្ងន់ៗ ព្រោះការធ្វើការងារធ្ងន់អាចធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុខភាព ទី២ ការតមជាតិអាល់កុល ហើយ​ដូចជាទទួលទានស្រាជាដើម និងទី៣ គឺការតមគ្រឿងសមុទ្រ  ពីព្រោះមានអ្នកខ្លះមានបញ្ហាអាឡ័កស៊ីដូច្នេះគ្រឿងសមុទ្រនេះ ក៏ត្រូវហាមក្នុងរយៈពេលនេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្ដេចពិជ័យសេនាទៀ បាញ់វ៉ាក់សាំងប្រភេទស៊ីណូហ្វាមនេះ ក្រោយពីចាក់ហើយ គឺគ្មានបញ្ហាអ្វីគ្មានប្រតិកម្មអ្វីទាំងអស់ ពីព្រោះគេច្រើនប្រើច្រើនប្រទេសមកហើយ ហើយសម្ដេចក៏បានចាក់វ៉ាក់សាំងនេះដែរ

សម្តេចបានបន្តថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ  ក៏ដូចជាមន្ត្រីជាន់ខ្ពស់ កងយោធពលខេមរភូមិន្ទ ដែលមកចាក់នៅក្នុងពេលនេះ  គឺមានរយៈពេលកន្លះម៉ោងប៉ុណ្ណោះ អាចធ្វើដំណើរទៅវិញបានហើយ ការទុករយៈ ពេលកន្លះម៉ោងនេះ ប្រសិនបើមានប្រតិកម្មអ្វីគ្រូពេទ្យ អាចជួយបានភ្លាមៗ៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម