Connect with us

ព័ត៌មានជាតិ

គម្រោងកែលម្អក្រុងសៀមរាបជំហានទី២ ចាប់ផ្តើមដំណើរការដើមខែក្រោយ

បានផុស

នៅ

គម្រោងកែលម្អក្រុងសៀមរាបជំហានទី២ នឹងចាប់ផ្តើមដំណើរការដើមខែក្រោយ ក្នុងការកែលម្អស្ទឹងសៀមរាបប្រវែង ៥ គីឡូ ដែលចំណាយថវិកាជាង ២០ លានដុល្លារអាមេរិក (២០,000,២៦៨)។

ជាគម្រោងក្រោមការដឹកនាំសាងសង់របស់អភិបាលខេត្តរង លោក ង៉ាន់ ភិរុណ និងក្រុមហ៊ុនអេស.បី.ខេ ដែលគ្រោងថវិកា ជាង ២០ លានដុល្លារនោះ ដែលជាថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលមានក្រសួងសាធាណការជាចម្ចាស់គម្រោង។

ក្នុងកិច្ចប្រជុំស្តីពីការលើកគម្រោងកែលម្អនេះក្រុមអាជ្ញាធរពាក់ព័ន្ធបានលើកពី បញ្ហាបរិស្ថាន និងការបំពុលបរិស្ថាន ទឹកស្ទឹង ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពនៅតាមដឹងស្ទឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនោះដែរ ក៏បានឯកភាពក្នុងអនុវត្តគម្រោងកែលម្អស្ទឹងនៅផ្នែងខាងលើ ពីស្ពានអាងក្រពើ ទៅដល់ស្ពានអង្គរ ធ្វើឲ្យបន៉ី្សគ្នាទៅនឹងគម្រោងរបស់កូរ៉េផងដែរ។

ក្នុងគម្រោងនេះដែលនឹងដំណើរការបើកការដ្ឋាន នៅដើមខែ មីនានេះ ព្រមទាំងមានការរៀបចំដើមឈើ ក្នុងការទប់ដីកុំឲ្យច្រោះបាក់នៅតាមមាត់ស្ទឹង ដោយចរន្តទឹកហូរ និង ធ្វើឲ្យសោភណ្ឌភាពស្ទឹង កាន់តែស្រស់ស្អាតប្រកបដោយលក្ខណៈធម្មជាតិ ព្រមទាំងស្ថាបនាផ្លូវសង្ខាងស្ទឹងទៀតផង។

លោក ង៉ាន់ ភិរុណ ក៏បានធ្វើការឯកភាពទៅតាម កិច្ចពិភាក្សា ក្នុងការបន៉ី្សគម្រោង កែលម្អស្ទឹងនៅផ្នែកខាងលើ ទៅគម្រោងរបស់កូរ៉េ និង ធ្វើការដាំដុះដើមឈើឡើងវិញនៅតាមដងមាត់ស្ទឹង  ក្នុងការលើកកម្ពស់បរិស្ថានធម្មជាតិនៃដងស្ទឹងប្រវត្តិសាស្ត្រទៀតផង ។

ក្នុងនោះលោកក៏បានបញ្ជាក់ ចំពោះមន្ទីរជំនាញក្នុង ការអនុវត្តគម្រោងនេះ ដោយស្ទឹងសៀមរាបមានការពាក់ព័ន្ធទៅនឹងរមនីយដ្ឋានប្រវត្តិសាស្ត្រផងនោះ ក្នុងការសាងសង់ ស្ពាន មានការពាក់ព័ន្ធនឹងវប្បធម៌ សាសនា វិស័យទេសចរណ៍ សេដ្ឋកិច្ច ។

ក្នុងនោះដែរឯកឧត្តម ក៏បានជម្រុញដល់ ម្ចាស់គម្រោង ត្រូវធ្វើការសិក្សាបន្ថែម ចំពោះផ្លូវសម្រាប់ជនពិការ ផ្លូវថ្មើរជើង និង ទីចំណតយានយន្ត ព្រមទាំងទីលានហាត់ប្រាណ និង ត្រូវរៀបចំប្រព័ន្ធលូរទឹកកខ្វក់ និង ប្រព័ន្ធលូរទឹកភ្លៀង កុំឲ្យហូរចូលក្នុងស្ទឺងសៀមរាបឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ម៉្យាងទៀត គម្រោងកែលម្អរស្ទឹងសៀមរាបនេះ ដោយប្រើប្រាស់ថវិកាកម្ចី ក៏ដូចជាថវិការាជរដ្ឋាភិបាល  ហើយមន្ទីរ​សាធារណការ និង ដឹកជញ្ជូនខេត្ត ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំប្លង់មេឲ្យបានត្រឹមត្រូវ និង រៀបចំឲ្យគម្រោងនេះបន៉ី្សគ្នាជាមួយគម្រោងស្តារស្ទឹងសៀមរាបរបស់រាជរដ្ឋាភិបាល  ។

ក្នុងនោះដែរ ឯកឧត្តម ក៏មានសង្ឃឹមជឿជាក់ផងដែរថា នៅពេលគម្រោងផ្លូវ ៣៨ខ្សែ និង គម្រោង កែលម្អរស្ទឹងសៀម​រាប និង អាកាសយានដ្ឋានថ្មី រួមទាំងគម្រោងរៀបចំគ្រប់គ្រងរមណីដ្ឋានភ្នំគូលែន ហើយយើងបានស្ថាបនាហើយរួចរាល់ ក្នុងពេលកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ និងក្រោយពេលកូវិដ១៩ អស់ពីលើពិភពលោកយើងនេះទៅ ក្នុងការទទួលស្វាគ​មន៍ ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នឹង ធ្វើឲ្យជីវភាព សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅខេត្តសៀមរាប មានការប្រែប្រួលឡើងថែមទៀត៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម