Connect with us

ព័ត៌មានជាតិ

ម្ចាស់​ដីឡូត៍​កំពុងចាក់ដី​លុប​ប្រឡាយ​ផ្លូវទឹក​​ត្រៀមពុះ​ឡូត៍​លក់​

បានផុស

នៅ

ឈ្មួញរកស៊ីពុះដីឡូត៍លក់ឈ្មោះ រូត សា​រុំ កំពុង​ចាក់ដីរំលោភប្រឡាយសាធារណៈ​បម្រុង​ពុះ​ដី​ឡូតិ៍​លក់​ត្រង់ចំណុច​អង់តែន​៣​ដើម ថែមទាំង​បាននិយាយថា បើ​មាន​លុយ​ហើយ​មិនចាំបាច់​ធ្វើតាម​ច្បាប់​ក៏បាន​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​តឺន ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៧៨ ​បាន​ហួសចិត្តនឹង​ម្ចាស់​ដី​ឡូតិ៍​ឈ្មោះ រូត សា​រុំ ដែល​បាន​ជួល​គ្រឿងចក្រ​ និង​ទិញ​អាចម៍​ដី​ជាច្រើន​ឡានមកចាក់​លុប​ប្រឡាយ​បង្ហូរទឹក និង​រំដោះ​ទឹកភ្លៀង​ដើម្បី​កុំ​ឲ្យ​ខូច​ផ្លូវ ​របស់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ខេត្ត​រតនគីរី ចាប់ពី​ផ្លូវជាតិ​លេខ​៧៨ ឆ្ពោះទៅកាន់​ភូមិ​តឺន ឃុំ​តា​អង ស្រុក​កូន​មុំ​ខេត្តរតនគិរី និង​ឈួស​ឆាយ​​ពង្រាបដី​បម្រុង​ពុះឡូត៍​លក់​របស់ខ្លួន​ដោយ​ពុំ​ធ្វើតាម​ច្បាប់​ឬក៏​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ​។​

លោក សេក ហៃ អភិបាល​នៃ​គណៈ​អភិបាលស្រុក​កូន​មុំ បាន​ប្រាប់​កម្ពុជាថ្មី​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​រឿងនេះ​នៅឡើយ​ទេ លោក​នឹង​ឲ្យ​មេឃុំ​ និង​ប៉ូលិស​ប៉ុស្តិ៍​តា​អង​ទៅ​ត្រួត​ពិនិត្យមើល​សិន​។​

សូមបញ្ជាក់​ថា​ នៅពេលលោក​មេឃុំ​នឹងសមត្ថកិច្ច​ប៉ុស្តិ៍​ចុះទៅពិនិត្យ បានត្រឹមធ្វើការណែនាំ​ឲ្យ​ម្ចាស់​ដីឡូត៍​ឈ្មោះ រូត សា​រុំ​ ទៅ​រត់ការ​ច្បាប់​ឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ តែមិន​បានបញ្ឈប់សកម្មភាព​ចាក់​ដី និងឈូសឆាយឡើយ៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម