Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ​បន្ត​ចុះ​អប់រំ​សុវត្ថិភាព​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​​

បានផុស

នៅ

​តាមរយៈ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​២ ក្រោម​កិច្ចសហការ​ជាមួយនឹង​ក្រសួង​អភិវឌ្ឍន៍ជនបទ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានរៀបចំ​ឡើង ដល់ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​៦ និង​សិស្ស​ក្នុង​សាលា​ចំនួន​៤ ដែល​ស្ថិតនៅតាម​ដងផ្លូវ​គម្រោង​កែលំអ​ផ្លូវ​ជនបទ​ក្នុង​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ដែល​ប្រព្រឹត្ត​កាលពីពេល​ថ្មីៗ​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មាន​សិស្ស​ប្រមាណ​ជាង​៤០០​នាក់ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​ផ្លូវ​គម្រោង​ជាង​៥០០​នាក់​បាន​ចូលរួម​ស្ដាប់ និង​ទទួល​បាន​ប័ណ្ណ​ផ្សព្វផ្សាយ ក៏ដូចជា​ចំណេះដឹង​ស្វែងយល់​ពី​បញ្ហា និង​វិធាន​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​។ ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​នាពេលនេះ​ គឺ​ស្រប​ពេល​របាយការណ៍​នៃ​ប្រព័ន្ធ​ព័ត​មាន​ជនរងគ្រោះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​បង្ហាញ​ថា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើន​បំផុត​ ក្នុងអំឡុងពេល​បុណ្យជាតិ​ធំៗ ដូចជា​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ បុណ្យ​ភ្ជុំបិណ្ឌ បុណ្យអុំទូក ឫ​ឱកាស​បុណ្យទាន​ផ្សេងៗ ពិសេស​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ដែល​ការ​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវ​ហាក់​មាន​ចំនួន​មមាញឹក​ច្រើនជាង​ពេល​ធម្មតា​។

​លោក​ គង់ សុវណ្ណ ទីប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍​នៃ​គម្រោង​កែលំអ​ផ្លូវ​ជនបទ​ជំហាន​ទី​២ បានឲ្យ​ដឹងថា គោលបំណង​នៃ​ការអប់រំ​ផ្សព្វផ្សាយ​នេះ ​គឺ​ដើម្បី​ឲ្យ​អ្នកចូលរួម បាន​ចំណេះដឹង​ទាក់ទង​នឹង​ការធ្វើដំណើរ​ដោយ​សុវត្ថិភាព និង​ដើម្បី​បញ្ចៀស​ខ្លួន​ពី​គ្រោះថ្នាក់​ចរាចរណ៍​។

ដូចនេះ​ក្រុមការងារ​នៃ​គម្រោង​បាន​ចុះ​ផ្ទាល់​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​នៅ​តាម​ផ្លូវ​ចំនួន​ពីរ​ខ្សែ​ ដែល​មួយ​ខ្សែ​មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ​ដោយ​ឆ្លងកាត់​តាម​ឃុំ​ពោធិ​ម្រៀ​ល ឃុំ​និទាន និង​ឃុំ​ពោធិ​អង្ក្រង នៅក្នុង​ស្រុក​បរសេដ្ឋ និង​មួយ​ខ្សែ​ទៀត​នៅ​ខេត្តកំពង់ឆ្នាំង ដែលជា​ផ្លូវ​ឆ្លងកាត់​តាម​ឃុំ​ថ្ម​ឥដ្ឋ ឃុំ​ក្រាំង​ល្វា និង​ឃុំ​ធ្លក​វៀន នៃ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ​។ ក្រៅពី​ការចុះ​អប់រំ​ដោយផ្ទាល់​នេះ គម្រោង​សុវត្ថិភាព​ចរាចរណ៍​ក៏បាន​សហការ​ជាមួយ​បណ្ដា​ឃុំ​នានា​ ដែល​ស្ថិតនៅតាម​ដងផ្លូវ​នៃ​គម្រោង​ឲ្យ​រៀបចំ​ការអប់រំ​ផ្សព្វផ្សាយ​ដូចគ្នា នឹង​បាន​ផ្ដល់ជូន​នូវ​រាល់​សម្ភារៈ​សម្រាប់​ផ្សព្វផ្សាយ​ជូន​ដល់​ឃុំ​ទាំងនោះ​ផងដែរ​។ វិធីសាស្ត្រ​នៃ​ការធ្វើ​យុទ្ធនាការ​បានធ្វើ​ឡើង​ដោយ​បែង​ចែកជា​ពីរ​ គឺ សម្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​សិស្សានុសិស្ស​តាម​អនុវិទ្យាល័យ​ដោយ​ផ្ដោតលើ​គ្រោះថ្នាក់​បណ្ដាលមកពី​ការបើកបរ​ហួស​ល្បឿន​កំណត់ និង​គ្រោះថ្នាក់​បណ្ដាលមកពី​ការបើកបរ​ក្រោយពេល​ទទួលទាន​គ្រឿង​ស្រវឹង​។ ដោយឡែក​នៅតាម​សាលាបឋមសិក្សា ការអបរំ​ផ្សព្វផ្សាយ ផ្ដោតទៅលើ​សុវត្ថិភាព​ថ្មើរជើង និង​ការ​ជិះ​ទោចក្រយាន​ដោយ​សុវត្ថិភាព​។ នៅតាម​បឋមសិក្សា ​ក៏មាន​ការដឹកនាំ​អនុវត្ត​ធ្វើ​លំ​ហាត់​ ដោយផ្ទាល់​នៅក្នុង​ទីធ្លា​សាលា លើ​គំនូស​ផ្លូវ​សិប្ប​និមិត្ត ​ដើម្បីឲ្យសិស្ស​ងាយ​យល់​និង​ចូលរួម​ដោយ​រីករាយ​។

​ជាមួយគ្នា​ផងដែរ ក៏​មាន​ការចែកជូន​នូវ សម្ភារៈ​អប់រំ​ដូចជា​ប័ណ្ណ​ផ្នត់ ប៉ូ​ស្ទ័​រ ស្ទីក​ក័​រ​ចំណាំង ដល់​អ្នកចូលរួម និង​ទុក​ជូន​ដល់​សាលា​និង​ឃុំ​សម្រាប់​ប្រើប្រាស់​នាពេល​ក្រោយៗ​ទៀត​។ បដា​ជាច្រើន​ផ្ទាំង​ ដែល​ប្រកប​ដោយសារ​អប់រំ​ពី​ការធ្វើដំណើរ​ដោយ​សុវត្ថិភាព ក៏ត្រូវ​បាន​យកទៅ​ចង​នៅមុខ​សាលាឃុំ វត្ត​អារាម និង​សាលារៀន ដើម្បីឲ្យ​ប្រជាពលរដ្ឋ សិស្ស និង​អ្នកធ្វើដំណើរ​ឆ្លងកាត់ បានឃើញ និង​ក្រើនរំលឹក​ខ្លួន​អំពី​សុវត្ថិភាព​ចរាចរណ៍​ ផង​ដែរ​៕

អត្ថបទ៖ ​វ​ត្តី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល

ព័ត៌មានជាតិ៦០ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាលជំរុញឱ្យមន្រ្តីត្រូវប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់តាមគោលដៅកំណត់ត្រឹមឆ្នាំ២០២៥

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម