ក្រសួង​ណែនាំ​ឲ្យ​មន្ទីរពេទ្យ​ធំៗ​ចំនួន​៤​នៅ​ភ្នំពេញ​ ចាក់​វ៉ាក់សាំង​កូ​វីដ​ដល់​បុគ្គលិក​សុខាភិបាល​ឲ្យបាន​គ្រប់ៗ​គ្នា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួង​ណែនាំ​ឲ្យ​មន្ទីរពេទ្យ​ធំៗ​ចំនួន​៤​នៅ​ភ្នំពេញ​ ចាក់​វ៉ាក់សាំង​កូ​វីដ​ដល់​បុគ្គលិក​សុខាភិបាល​ឲ្យបាន​គ្រប់ៗ​គ្នា

Published

on

ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល បាន​ណែ​នាំ​ឲ្យ​មន្ទីរពេទ្យ​ធំៗ​ចំនួន​៤​នៅ​រាជធានី​ភ្នំពេញ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ដល់​បុគ្គលិក​សុខាភិបាល​អោយបាន​គ្រប់ៗ​គ្នា​។

យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចំ​ថ្ងៃទី​១១​ ខែកុម្ភៈ​បាន​ឲ្យ​ដឹងថា​ ក្រសួង​សូម​ណែនាំ​ឲ្យ​ក្រម​គ្រូពេទ្យ​នៅតាម​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មន្ទីរពេទ្យ​កុមារ​ជាតិ ដែលជា​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សូម​ចាត់ចែង​ចាក់​ជូន​បុគ្គលិក​របស់ខ្លួន ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅតាម​ទីតាំង​រៀងៗ​ខ្លួន​។

ក្រ​សួ​ងបាន​បន្ត​ថា ​ចំពោះ​សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​នៃ​ក្រសួងសុខាភិបាល​ទាំងអស់ ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​ព្រះ​កុស​មៈ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក និង​ម​ជ្ឈ​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន​ទាំងអស់​ត្រូវ​ចែកពេល​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​កុំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​មន្ទីរ​ពេទ្យមន្ទី​រ​ពេទ្យ​កុមារ​ជាតិ​ដោយ​ទំនាក់ទំនង​លោក​សាស្ត្រាចារ្យ ញឹម អង្គារ​បុស្ស ០១១ ៨១១ ១៣២។

ចំពោះ​មន្ទីរពេទ្យ​កាល់ម៉ែត​ទាក់ទង​ជាមួយ​លោក​សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤ សម្រាប់​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា និង​អង្គរក្ស​ថ្នាក់ដឹកនាំ​កំពូលៗ​។

ចំណែក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ទំនាក់ទំនង​ជាមួយ​លោក​សាស្ត្រាចារ្យ លូ លី​ឃាង ០៧៦ ៨៨៣ ៧៨៧៨ សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​ព្រឹទ្ធសភា រដ្ឋសភា និង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ទាំងអស់​។

រីឯ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ទាក់ទង​លោក សាស្ត្រាចារ្យ ង ម៉េង ០៧៨ ៩៩៧ ៩៧៨​សម្រាប់​កងកម្លាំង​នគ​បាល​ជាតិ​នៅ​ក្រសួងមហាផ្ទៃ និង​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ ព្រមទាំង​បុគ្គលិក​-​មន្ត្រីរាជការ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ទាំងអស់​។

ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នេះ ត្រូវ​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ​ធ្វើការ​ចាប់ពី​ម៉ោង​០៨និង០០​នាទី​ព្រឹក ដល់​ម៉ោង​១៧និង០០​នាទី​ល្ងាច (​ដោយ​សម្រាក​ពិសារ​អាហារ​ថ្ងៃត្រង់ ពី​ម៉ោង​១២និង០០​នាទី ដល់​ម៉ោង​១៤និង០០​នាទី​)​។

ដោយឡែក​ឥស្សរជន និង​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១​រួចហើយ សូម​អញ្ជើញ​ទៅ​ចាក់​ដូ​ស​លើក​ទី​២ នៅតាម​ទីកន្លែង​ដែល​ខ្លួន បាន​ចាក់​លើក​ទី​១ (​ចន្លោះ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៨ (​មិន​ឲ្យ​លើសពី​ថ្ងៃទី​២៨) គិត​បន្ទាប់​ពីថ្ងៃ​ដែល​បាន​ចាក់​លើក​ទី​១)​។

ក្រសួងសុខាភិបាល បន្ត​ជូនដំណឹង​ដល់​សាធារណជន អំពី​ក្រុម​អាយុ​ពី​១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ​ផ្សេងៗ​ទៀត ដែល​នឹង​សូម​អញ្ជើញ ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ស្ម័គ្រចិត្ត នៅពេល​ក្រោយៗ​ទៀត​។

ក្រសួង​សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​អាទិភាព​ផ្សេងៗ​ទៀត​នោះ ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មេត្តា​អធ្យាស្រ័យ ប្រសិនបើ​មិនទាន់​ដល់​វេន របស់ខ្លួន​ទេនោះ សូមមេត្តា​រង់ចាំ​បន្តិច​សិន​ដោយសារ​វ៉ាក់សាំង​មាន​ចំនួន​កំណត់​នៅពេលនេះ និង​ដើម្បី​ឲ្យ​អ្នក​ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​រួចហើយនោះ មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ដូ​ស លើក​ទី​ពីរ​ទៀត​ផងដែរ​។

គួរ​បញ្ជាក់ថា ​សម្រាប់​ចាក់​វ៉ាក់សាំង​លើក​ទី​១​នេះ​ក្រសួង​គ្រោង​នឹង​ចាក់​ចំនួន​១៤៩៥០០​នាក់​ក្នុងចំណោម​វ៉ាក់សាំង​៣០​ម៉ឺន​ដូ​ស​ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​៕

ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ29 mins ago

កូវីដនៅ ប៉ារ៉ាហ្គាយ កាន់តែធ្ងន់ធ្ងរ ដល់ថ្នាក់អស់ថ្នាំព្យាបាលអ្នកជំងឺ

ព័ត៌មានជាតិ48 mins ago

អ្នកនាំពាក្យ​ស្នងការ​ក្រុង​បដិសេធ​ថា ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ពី​ស្នងការ​រងក្រុង​ម្នាក់​ឆ្លង​កូ​វីដ​១៩​នៅឡើយ​ទេ

ព័ត៌មានជាតិ1 hour ago

មន្ត្រី​ព្រួយបារម្ភ​ពី​ការឆ្លង​កូ​វីដ​១៩ ​ខណៈ​ពលរដ្ឋ​កាន់តែ​​សម្រុក​ទៅ​មើល​បាតុភូត​ចម្លែក​ ទឹកធ្លាក់​ពីលើ​មែក​ឈើ

ព័ត៌មានអន្ដរជាតិ1 hour ago

នៅតែធ្ងន់ធ្ងរ! ២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់១,៥៥៥នាក់ទៀតដោយសារកូវីដ

ព័ត៌មានជាតិ2 hours ago

អតីត​និវត្តជន​ម្នាក់​ ផ្ទុះ​គ្រាប់​ខ្ទេច​ខ្លួន​ស្លាប់ ខណៈ​ឆ្នៃ​គ្រាប់ ​៦០​ មិល្លីម៉ែត្រ​ទុក​គប់​ត្រី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services