Connect with us

ព័ត៌មានជាតិ

ឥដ្ឋការ៉ូឡា​ចិញ្ចើមផ្លូវ​ពី​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដល់​ពោធិចិនតុង​ ផ្នែក​ខាងត្បូង​សម្រេច​បាន​១០០%ហើយ

បានផុស

នៅ

ជាក់ស្តែង ការរៀប​ការ៉ូឡា នៅលើ​ចិញ្ចើម មហាវិថី​សហព័ន្ធរុស្ស៊ី​ ដោយ​ចាប់ផ្ដើម​ពី​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដល់​ពោធិចិនតុង នៅ​ចំហៀង​ខាងត្បូង ផ្លូវ​សហព័ន្ធរុស្ស៊ី សម្រេច​បាន ១០០%​ហើយ ហើយ​ចំហៀង​ខាងជើង​វិញ​ក្រុមការងារ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង ជា​អភិបាល​បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ពិសេស​លើ​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ការរៀបចំ​បណ្ដា​ញ​លូទឹក ស្ដារ​ប្រឡាយ ការស្ថាបនា​ជួសជុល​ផ្លូវ​សាធារណៈ ស្ពាន​អាកាស ការរៀបចំ​ការ៉ូឡា​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​សម្រាប់​អ្នក​ថ្មើរជើង ការ​កសាង​សួនច្បារ​សាធារណៈ ដាំ​ផ្កា​ចម្រុះ​ពណ៌ និង​ការ​ដាំ​ដើមឈើ ដើម្បី​ឲ្យ​ទីក្រុង​មាន​ពណ៌​បៃតង ស្រស់ស្អាត​។

​ពាក់ព័ន្ធ​ការងារ​ខាងលើនេះ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​លោក សាំ​ពិសិដ្ឋ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​១២ កុម្ភៈ​នេះ​ថា ជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​ត្រូវ​រៀប​ការ៉ូឡា​នេះ ​តាម​បណ្តោយ​សងខាង​ផ្លូវ​សហព័ន្ធរុស្ស៊ី​ដោយ​ចាប់ពី​ពោធិចិនតុង​រហូតដល់​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ។ ចំពោះ ជំហាន​ទី​១ ក្រុមការងារ បាន​រៀបការ​រ៉ូ​ឡា​ពី​ស្ពាន​អាកាស ៧​មករា (​ស្ពាន​អាកាស​លោកសង្ឃ​) និង​រហូតដល់​ពេទ្យ​អង្គឌួង។​ តែ​សម្រាប់​ពេលនេះ ក្រុមការងារ​បាន រៀប​ការ៉ូឡា​លើ​ចិញ្ចើម​ផ្លូវ​សហព័ន្ធរុស្ស៊ី ពី​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដល់​ពោធិចិនតុង​បញ្ចប់​១០០%​ហើយ ​ចំណែក​ចំហៀង​ខាងជើង​ផ្លូវ​វិញ​ក្រុមការងារ​បាននិងកំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ផងដែរ ដោយ​ចាប់ផ្ដើម​ពី​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដល់​ពោធិចិនតុង​ដូចគ្នា​។

​គួរ​បញ្ជាក់​ថា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​នេះ លោក​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា នៅលើ​ចិញ្ចើមផ្លូវ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​នេះ ​ត្រូវតែ​ជា​ផ្លូវ​ល្អ ជា​ផ្លូវ​ដែល​ស្អាត​ជាងគេ​និង​មាន​សោ​ភណ្ឌ​ភាព ពោល​គឺ មិន​ត្រូវ​ឲ្យ​មាន​ធូលី​ហុយ​ឡើយ ព្រោះថា​នេះ​ជា​មហាវិថី​ដែល​ភ្ញៀវ​ជាតិ អន្តរជាតិ​ធ្វើដំណើរ​ឆ្លងកាត់​រាល់ថ្ងៃ​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​ចាប់បានជ្រូកឆ្លងជំងឺប៉េស្តអាហ្វ្រិកដឹកមកពីថៃ៣០ក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម