លោកជំទាវ​ ម៉ែន សំអន អញ្ជើញ​សួរសុខទុក្ខ អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ ដែល​មាន​ជំងឺ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោកជំទាវ​ ម៉ែន សំអន អញ្ជើញ​សួរសុខទុក្ខ អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ ដែល​មាន​ជំងឺ​

Published

on

ក្រោយ​ទទួល​បាន​ដំណឹង​ភ្លាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រតិភូ​ចុះសួរសុខទុក្ខ​ អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​គម​នាគ​មន៍ និង​ភរិយា (​មន្ត្រី​ចូលនិវត្តន៍​) នៅ​គេហដ្ឋាន ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង ឃុំ​តាខ្មៅ ខេត្តកណ្តាល​នា​ថ្ងៃ​ម្សិល​មិញ​នេះ​ ខណៈ​ពេល​ធ្លាក់ខ្លួន​មាន​ជំងឺ​ជា​ទម្ងន់​។​

​ថ្លែង​ក្នុងឱកាស​នោះ​លោកជំទាវ ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​មានប្រសាសន៍​សួរសុខទុក្ខ​នេះ ​បន្ទាប់ពី​បាន​ទទួល​ដំណឹង​ថា លោក គឹម សៀ​ប មាន​ជំងឺ និង​បាន​សម្រាក​នៅ​មន្ទីរ​ពេទ្យ។ ដោយ​មានការ​មមាញឹក​ក្នុង​ការងារ​ទើប​លោកជំទាវ​ពុំបាន​សួរសុខទុក្ខ​នៅ​មន្ទីរពេទ្យ ទើប​ថ្ងៃនេះ​បាន​មកជួប​សួរសុខទុក្ខ​ដោយផ្ទាល់​នៅ​គេហដ្ឋាន​តែម្តង។ លោកជំទាវ​ក៏បាន​ជូនពរ​ឲ្យ​លោក គឹម សៀ​ប និង​ភរិយា មាន​កម្លាំង មាំមួន និង​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ​ទាំងឡាយ ទាំងពួង ព្រមទាំង​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទ៖ វិមាន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services