ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំសិស្សនគរបាលដែលត្រៀមចេញបំពេញភារកិច្ច ត្រូវយកចិត្តទុកដាក់បម្រើពលរដ្ឋឱ្យបានល្អ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំដល់សិស្សនគរបាលជាតិ ដែលទើបបានបញ្ចប់ការបណ្ដុះបណ្ដាល ហើយត្រៀមចេញទៅបំពេញភារកិច្ចនៅអង្គភាពនានា ត្រូវយកចិត្តទុកដាក់បំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អ។ ការណែនាំនេះ ធ្វើឡើងគ្រាដែលលោកអញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ៤ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងនាមជាឈាមថ្មី ក្នុងនាមជានគរបាលបន្តវេន ត្រូវបំពេញការងារប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវការគោរវិន័យកងកម្លាំងនគរបាលជាតិ មានទំនាក់ទំនងល្អ និងត្រូវធ្វើជាទីដ៏កក់ក្ដៅរបស់ប្រជាពលដ្ឋ នៅពេលពួកគាត់ជួបការលំបាក។ លោកឧបនាយករដ្ឋមន្រ្តី បានណែនាំដល់សិស្សនគរបាលជ័យលាភីទាំងអស់ នៃសាលានគរបាលជាតិភូមិភាគ៤ យកចិត្តទុកដាក់បំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អ ស័ក្ដិសមជាឈាមថ្មីដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជ្រើសរើសយកមកចាក់បញ្ចូលក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។

ជាមួយគ្នានេះ ឈរលើមូលដ្ឋាននៃកំណែទម្រង់កងកម្លាំងនគរបាលជាតិ លោក ស សុខា បានជំរុញ និងលើកទឹកចិត្តដល់សិស្សនគរបាលដែលបញ្ចប់ការសិក្សា និងត្រៀមចេញទៅបំពេញការងារ ត្រូវប្រកាន់យកទស្សនៈ រៀនមួយជីវិត ដោយផ្សារភ្ជាប់ការងារជាក់ស្ដែងនៅក្នុងអង្គភាព និងជាមួយប្រជាពលរដ្ឋទៅនឹងទ្រឹស្ដី និងមេរៀនដែលបានសិក្សានៅសាលា ដែលក្នុងនោះ ក៏ត្រូវអភិវឌ្ឍន៍សមត្ថភាពលើជំនាញឌីជីថល ដើម្បីជាជំនួយក្នុងការបំពេញការងារ ឆ្លើយតបបរិបទសង្គម និងគោលនយោបាយរាជរដ្ឋាភិបាល។
ស្ថិតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានរំលឹកអំពីយុទ្ធនាការរបស់ក្រសួងមហាផ្ទៃ ដែលកំពុងអនុវត្តសព្វថ្ងៃនេះ ជុំវិញការធ្វើតេស្តរកសារធាតុញៀនលើកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស។ លោក បានគូសបញ្ជាក់ថា យុទ្ធនាការធ្វើតេស្តរកសារធាតុញៀននេះ អនុវត្តតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានសង្កត់ធ្ងន់កាលពីពេលថ្មីៗនេះ ថា ការបោសសម្អាតគ្រឿងញៀនលើកងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្តមុនគេ ហើយមន្ត្រីពាក់ព័ន្ធត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


