Connect with us

ព័ត៌មានជាតិ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូម​ឲ្យ​បងប្អូន​ មានការប្រុងប្រយ័ត្ន​ខ្ពស់ ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​តែងតែ​ធ្វើការ​អំពាវនាវ​ដោយ​ផ្ទាល់ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ កុំ​មានចិត្ត​លោភលន់ កុំ​ចង់បាន​អ្វី​ដែល​មិន​មាន​ប្រភព ជាពិសេស​លាភសក្ការៈ​ដែល​នៅ​សុខៗ មក​ដោយ​ឯកឯង ដោយ​មិនមាន​ការប្រឹងប្រែង​សោះ​នោះ ច្រើនតែ​ជា​អន្ទាក់​នាំ​យើង​ធ្លាក់​ទៅ​ក្នុង​ការខាតបង់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវ​នេះ​ធ្វើ​ឡើងជា​បន្តបន្ទាប់​ដែល​ប៉ុន្មាន​ថ្ងៃ​មកនេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទើបតែ​បង្ក្រាប ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង ០២​ករណី បន្តបន្ទាប់​គ្នា ដោយ​ឃាត់ខ្លួន​ជនល្មើស​ជា​ជនជាតិ​ស្បែក​ខ្មៅ​០២​នាក់ បញ្ជូនទៅ​តុលាការ ផ្តន្ទាទោស តាមច្បាប់​ជា​ហូរហែ​។ ជា​ញឹកញាប់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​បង្ក្រាប​ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង និង​ឆបោក​តាម​វិធី​ផ្សេងៗ បានជា​ហូរហែ និង​តែងតែ​ធ្វើការ​អំពាវនាវ​ផ្សព្វផ្សាយ​ជាប់​ជាប្រចាំ ដើម្បី​ជៀសវាង​ជនល្មើស​យក​ល្បិច​ដដែល​នេះ ទៅ​បោកប្រាស់​អ្នក​ផ្សេង​ទៀត​បាន ប៉ុន្តែ​ទោះបីជា​មានការ​អំពាវនាវ​និង​ផ្សព្វផ្សាយ​យ៉ាងណា ក៏​គេ​សង្កេត​ឃើញ​ថា នៅ​តែ​មាន​ជនរងគ្រោះ​មួយ​ចំនួន នៅតែ​ចាញ់បោក​ល្បិច​ចោរ​ទាំងនេះ​ជា​ដដែលៗ​។ ​​

​​លោក​ឧ​ត្ត​ម​សេនីយ៍​ ឯក រ័ត្ន ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អំពាវ​នា​ជាថ្មី​ម្តង​ទៀត ដល់​មហាជន​ទូទៅ សូម​មានការ​ប្រយ័ត្ន ចំពោះ​ល្បិចកល ជនខិលខូច​ទាំងនេះ​ឲ្យ​បាន​ខ្ពស់ កុំ​មានចិត្ត​លោភលន់ ចង់បាន​ផលប្រយោជន៍​ណាមួយ ដែល​បាន​មក​ដោយ​ស្រួល​គ្មាន​ប្រភព ច្បាស់លាស់ ព្រោះ​វា​សុទ្ធ​តែ​ជា​អន្ទាក់ ដែល​នាំ​អ្នក​ទៅ​រក​ការខាតបង់​ទាំងអស់​៕

អត្ថបទ៖ ​វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម