Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ប្រមូលផ្តុំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា នៅ​ឆ្នាំ​២០២១​នេះ ដើម្បី​ផលប្រយោជន៍ពលរដ្ឋ​

បានផុស

នៅ

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ ឃួង ស្រេង ជា​អភិបាល​បាន​ខិតខំ​បំពេញនិង​ដោះស្រាយ​ការងារ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ធ្វើឲ្យ​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ប្រទេសជាតិ​កាន់តែ​មាន​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់។ ប៉ុន្តែ​ទន្ទឹមនឹង​លទ្ធផល​ទាំងនេះ​ក៏​នៅមាន​ចំណុច​អវិជ្ជមាន និង​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ប្រមូលផ្តុំ​ដោះស្រាយ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០២០ ក្រោម​ការ​ដឹក​នាំ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ខិតខំ​ជម្នះ​ពុះពារ​រាល់​ការលំបាក​ស្មុគស្មាញ អនុវត្ត​គ្រប់​វិធានការ ពិសេស​ការចាត់តាំង​អនុវត្ត​គោលនយោបាយ “​ភូមិ សង្កាត់ មាន​សុវត្ថិភាព​” ឱ្យ​កាន់តែ​ល្អប្រសើរ រក្សាបាននូវ​សភាពការណ៍​សន្តិសុខ​ទូទៅ​ល្អ​ក្នុងរាជធា​នី​ភ្នំពេញ​។

ជាមួយគ្នានេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្តតាម​វិធានការ​ណែ​នាំរបស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូវីដ​-១៩ បានយ៉ាង​ល្អប្រសើរ​។​

តាម​របាយការណ៍​បញ្ជាក់ទៀតថា ទន្ទឹមនឹង​លទ្ធផល​ដែល​សម្រេច​បានជា​វិជ្ជមាន​ខាងលើ ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ប្រមូលផ្តុំដោះស្រាយ​ឲ្យបាន​ល្អ​នាពេលខាងមុខ​ផងដែរ ដែលមាន​ជាអាទិ៍​៖ បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ពិសេស​ករណី​ប្លន់​ប្រដាប់អាវុធ ចោរកម្ម ក្មេងទំ​នើង និង​បទល្មើសគ្រឿងញៀន ព្រមទាំង​បញ្ហា​គ្រោះ​អគ្គិភ័យ នៅតែ​ជា​ចំណុចក្តៅ​របស់​រាជធានី​ភ្នំពេញ​។​

បញ្ហា​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ បញ្ហា​នេះ គឺជា​ការងារ​អាទិភាព​ដែល​ត្រូវ​យកចិត្តទុក​ដាក់ និង​អនុវត្ត​ជាប្រចាំដើម្បីឲ្យទទួលបាន​ជោគជ័យ ដោយ​ផ្តោតលើ​វិធានការ​ចំនួន​បី​សំខាន់ៗ រួម​មាន​៖ សណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់​សំណង់ និង​សណ្តាប់ធ្នាប់​លក់ដូរ​។ ប្រព័ន្ធ​ដឹកជញ្ជូន និង​ប្រព័ន្ធ​ផ្លូវ​-​លូ ក្នុង​រាជធានី​ភ្នំពេញ នៅ​មិនទាន់បាន​ឆ្លើយតប​តាម​តម្រូវការ​របស់ ប្រជាពលរដ្ឋ​នៅ​ឡើយ​។ កា​រត​បណ្តាញ​អគ្គិសនី និង​បណ្តាញ​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តា​សង្កាត់​ជាយរាជធានី​ភ្នំពេញ នៅ​មិនទាន់បាន​ទូលំទូលាយ​នៅឡើយ​។​ ការងារ​គ្រប់គ្រង​សំណល់​រឹង​-​សំរាម ប្រព័ន្ធ​បង្ហូរ​សំណល់​រាវ និង​អនាម័យ​សាធារណៈ ក្នុង​រាជធានី នៅតែ​ជា​ក្តីបារម្ភ និង​ជា​អាទិ​ភាព​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវខិតខំ​ដោះស្រាយ​ឲ្យបាន​ឆាប់រហ័ស ជាពិសេសការ​ផ្សព្វ​ផ្សាយ និង​អប់រំ​ដល់​ប្រជាពលរដ្ឋឲ្យបាន​យល់ដឹង​ពី​ការ​វេច​ខ្ចប់ ទុកដាក់​សំណល់​រឹង និង​ការ​បញ្ចេញចោល សំណល់ រាវ​គ្រប់​ប្រភេទឲ្យ​ត្រឹមត្រូវ​។​

សូមបញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹងធ្វើ​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់ខ្លួន​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២១ នៅ​អំឡុង​ខែកុម្ភៈ​នេះហើយ​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៣ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កីឡា៣ ម៉ោង មុន

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

Sokha Hotels

ព័ត៌មានពេញនិយម