Connect with us

ព័ត៌មានជាតិ

Breaking News៖អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងបាត់ដំបង

បានផុស

នៅ

សេចក្តីរាយការណ៍ពីអាជ្ញាធរក្រុងបាត់ដំបងបានឲ្យដឹងថា នៅម៉ោងជាង ៣ រសៀលថ្ងៃទី ១២ ខែកុម្ភៈនេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយល្វែងស្ថិតនៅជិតសាលាសង្កាត់ដូនទាវ ក្រុងបាត់ដំបង។

សេចក្តីរាយការណ៍ឲ្យដឹងថា នៅម៉ោង ៣ រសៀលនេះ អគ្គិភ័យបានឆេះផ្ទះលក់សម្លៀកបំពាក់មួយកន្លែង ក្នុងពេលដែលម្ចាស់ចាក់សោផ្ទះចោលហើយទៅដើលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ។

លោក ផេង សិទ្ធី អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង បានប្រាប់ថា អាជ្ញាធរបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿង ដើម្បីធ្វើការអន្តរាគមពន្លត់បានជោគជ័យទាំងស្រុងនៅម៉ោង ៤ រសៀលនេះ ខណៈសម្លៀកបំពាក់ ខោអាវស្ទើរទាំងស្រុងរងការបំផ្លាញ។ ចំពោះមូលហេតុអាជ្ញាធរមិនទាន់បញ្ជាក់នៅឡើយទេ ដោយកំពុងធ្វើការស្រាវជ្រាវ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម