Connect with us

ព័ត៌មានជាតិ

ព្រី​នស៍ គ្រុប បរិច្ចាគ​ជំនួយ​ឧបត្ថម្ភ​ចាំបាច់ ​ជូន​ប្រជាពលរដ្ឋ​៥០០​គ្រួសារ​ នៅ​ជិត​គម្រោង​ទីក្រុង​រាម

បានផុស

នៅ

មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ គឺជា​ផ្នែក​មួយ របស់​ព្រី​នស៍ ហូ​ឌី​ង គ្រុប (ព្រី​នស៍ គ្រុប​) ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​និង​កំពុង​មាន​ភាព​រីកចម្រើន​លឿន​ជាងគេ​មួយ​នៅ​កម្ពុជា ដែល​ធ្វើ​ការផ្តោត​សំខាន់​លើ​ផ្នែក​សប្បុរសធម៌ បាន​បរិច្ចាគ​កញ្ចប់​ជំនួយ​ឧបត្ថម្ភ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ ​ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិ​អុង នៅ​ស្រុក​ព្រៃនប់ ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិ​នេះ​ស្ថិតនៅ​ជិត​ទីតាំង​គម្រោង​ទីក្រុង​រាម ដែល​ជា​គម្រោង​នៅលើ​ផ្ទៃដី​ទំហំ ៨៣៤ ហិច​តា​ដែល​កំពុងអភិវឌ្ឍន៍​នៅលើ​ដី​ដែល​បាន​ចាក់​បំពេញ​នៅ​ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បានរៀបចំ​ដើម្បី​ប្រែក្លាយ​នៅ​តំបន់​នេះឲ្យមាន​ភាព​រីកចម្រើន​។

​ការដឹកនាំ​ប្រកបដោយ​ឆន្ទៈ​ដ៏​ល្អប្រសើរ​នេះ​ បាន​ប្រព្រឹត្តិ​ឡើង​កាលពី​ម្សិលម្ង៉ៃ​ហើយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​មកពី​ក្រុមហ៊ុន Canopy Sands Development ដែលជា​សមាជិក​របស់ ព្រី​នស៍ គ្រុប ក៏បាន​ឆ្លៀតឱកាស​ដើម្បី​ជួប​ប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ដើម្បី​ស្វែងយល់​នូវ​តម្រូវការ​ដ៏​ចាំបាច់​របស់​សហគមន៍​។ យុទ្ធនាការ​ផ្តល់ជំនួយ​នៅ​ភូមិ​អុង​ គឺជា​គំនិត​ផ្តួចផ្តើម​លើ​ផ្នែក​បរិស្ថាន​សង្គម​និង​អភិបាលកិច្ច​(ESG)​ចុងក្រោយបង្អស់​របស់​ព្រី​នស៍ គ្រុប​។

កញ្ចប់​ជំនួយ​ឧបត្ថម្ភ​នីមួយៗ​រួមមាន​អង្ករ​ទំងន់​២៥​គីឡូក្រាម កន្ទេល​១ ភួយ​១ ខ្នើយ​២ មុង​១ និង​ក្រមា​ខ្មែរ​១ (​ក្រមា​ប្រពៃណី​ត្បាញ​នៅ​ជនបទ​)​។ វា​ជាការ​ខិតខំ​ប្រឹងប្រែង​មួយ​ក្នុងចំណោម​ការខិតខំ​ប្រឹង​ប្រែង​ជាច្រើន​ដើម្បី​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន ជាពិសេស ព្រី​នស៍ គ្រុប​នឹង​ធ្វើ​ឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ​ទៅ​អនាគត​ ដែល​មាន​តួនាទី​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​នៃ​គម្រោង​នៅ​ក្បែរ​មាត់សមុទ្រ​។ ដោយ​ផ្អែកលើ​ការ​បញ្ចប់​នៃ​គម្រោង​ទីក្រុង​រាម​ក្នុង​គោលបំណង​ផ្តល់នូវ​ទីកន្លែង​ស្នាក់នៅ​សម្រាប់​ប្រជាជន​ចំនួន​១៣០,០០០​នាក់ ហើយ​វា​មាន​សក្ដានុពល​ក្នុង​ការ​នាំមក​នូវ​លំនៅឋាន ផ្សារ​ទំនើប សាលារៀន និង​មន្ទីរពេទ្យ ជាច្រើន ដើម្បី​នាំយក​ការរីកចម្រើន​យ៉ាង​ខ្លាំង​ក្លា​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​។

ព្រី​នស៍ គ្រុប បាន​ផ្តោត​ទៅ​លើ​ការ​ផ្តល់ជូន​នូវ​សម្ភារ​ចាំបាច់​ប្រចាំថ្ងៃ​ផ្សេងៗ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​ជនបទ​ដាច់ស្រយាល កំពុង​ជួប​បញ្ហា​ប្រឈម​នឹង​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​នេះ​ឲ្យ​បាន​ទាន់ពេលវេលា​។ លោក Khong Weng Fook នាយក​គ្រប់គ្រង​ក្រុមហ៊ុន Canopy Sands Development បាន​មានប្រសាសន៍ថា​«​យើងខ្ញុំ​មាន​ភាព​ហ្មត់ចត់​ក្នុង​ការ​ទំនាក់​ទំនងជា​មួយ​សហគមន៍​មូលដ្ឋាន និង​ការបង្កើត​នូវ​ទំនាក់ទំនង​មួយ​ដ៏​ល្អ​ប្រសើរ​ជាមួយ​ពួកគេ ដែល​ជា​អ្នកពាក់ព័ន្ធ​ដ៏​សំខាន់​សម្រាប់​គម្រោង​ទីក្រុង​រាម​។ យើងខ្ញុំ​មិន​ត្រឹមតែ​គិតគូរ​ដល់​ភារកិច្ច​របស់​ពួកយើង​ ដែលជា​អ្នកដើរតួ​ ក្នុងការ​សហការ​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ ដើម្បី​ផ្តល់ជូន​នូវ​ការជួយជ្រោមជ្រែង​ក្នុងអំឡុង​ពេលដែល​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ទាំងនេះ​ទេ យើងខ្ញុំ​ថែមទាំង​ជឿជាក់ថា ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​នឹង​ដើរតួនាទី​ដ៏​សំខាន់​និង​ជា​ផ្នែក​មួយ​នៃ​កម្លាំង​ពលកម្ម​របស់​ពួក​យើង ដោយសារ​វិសាលភាព​នៃ​ទីក្រុង​រាម​»​។ លោក​បាន​បន្តទៀតថា​«​សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប្រមាណ​ជាង​៧០​នាក់​បាន​ប្រកបការងារ​នៅក្នុង​គម្រោង​ទីក្រុង​រាម​។ ជា​ចុងក្រោយ យើងខ្ញុំ​នឹង​ផ្តល់នូវ​ជំនាញ​ចាំបាច់​សំខាន់ៗ​តាមរយៈ​ការផ្តល់ជូន​នូវ​ការបណ្តុះបណ្តាល​និង​អភិវឌ្ឍន៍​ជំនាញ និង​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ដល់​បុគ្គលិក​ផ្សេងទៀត​ដើម្បី​ជា​កិច្ច​ចូលរួម​បន្ថែ​ម​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​សម្រាប់​គម្រោង​នេះ​»​។

ក្នុងអំឡុងពេល​ដំណើរការ​យុទ្ធនាការ​ផ្តល់ជំនួយ អ្នកជំនាញ​ខាង​ផ្នែក​គ្រប់គ្រង​ជាច្រើន​មកពី​ព្រី​នស៍ គ្រុប បាន​សហការ​ជាមួយ​លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់​ក្នុងការ​ស្វែងយល់​ឲ្យ​បាន​ប្រសើរឡើង​ពី​តម្រូវការ​ចាំបាច់​របស់​អ្នកស្រុក​ដែល​កំពុង​រស់នៅក្នុង​តំបន់​នោះ​។ ដោយ​ទទួល​បាន​ការណែនាំ​មក​ថា ពួកគេ​មាន​តម្រូវការ​ចាំបាច់​ក្នុងការ​សម្រួល​ដល់​ការថែទាំ​សុខភាព​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​។ ដោយសារ​ស្រុក​ព្រៃនប់​មាន​ទីតាំង​ស្ថិត​នៅក្រៅ​ក្រុងព្រះសីហនុ សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​មូលដ្ឋាន​មិនទាន់​ត្រៀម​រួចរាល់​អាច​ប្រើប្រាស់​បាន​នៅឡើយ​ទេ​។ ដោយ​ទទួលបាន​ព័ត៌មាន​បែបនេះ ព្រី​នស៍ គ្រុប នឹងធ្វើ​ការអង្កេត​ទៅលើ​ភាព​ដែល​អាច​ធ្វើបាន ដើម្បី​បង្កើត​នូវ​ឱសថ​កាល័យ​ថែទាំ​សុខភាព​សម្រាប់​ប្រជាជន​ក្នុង​មូលដ្ឋាន​ទាំងនោះ​។

ទីក្រុង​រាម នឹង​នាំមក​នូវ​ឱកាស​ការងារ​ជាច្រើន​ដែល​ប្រកបដោយ​និរន្តរភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​ជាការ​គាំទ្រ​ដល់​ភាព​រីកចម្រើន​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​រំពឹងទុក​ថា​នឹង​ឃើញ​នូវ​សមត្ថភាព​របស់ខ្លួន​ក្នុង​ការទទួល​អ្នកដំណើ​រ​ឲ្យ​មាន​ការកើនឡើង​ពី​៣.៦​លាន​នាក់ រហូតដល់​ទៅ​១០​លាន​នាក់​នៅត្រឹម​ចុង​ទសវត្ស​។ តាមរយៈ​ការបរិច្ចាគ​នូវ​ជំនួយ​ដ៏​សំខាន់ៗ​នេះ ព្រី​នស៍ គ្រុប សង្ឃឹមថា​ការពិភាក្សា​ដែល​បាន​រៀបចំឡើង​នេះ​អាច​ត្រូវបាន​បង្កើតឡើង​រវាង​សហគមន៍​មូលដ្ឋាន និង​អ្នក​អភិវឌ្ឍន៍​ដើម្បី​ធានា​បាន​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង​ប្រកបដោយ​ផលិតភាព​ខ្ពស់​។​

​យុទ្ធសាស្ត្រ​បរិស្ថាន​សង្គម​និង​អភិបាលកិច្ច (ESG) របស់​ព្រី​នស៍ គ្រុប មាន​ត្រីមុខ​ផ្តោតទៅលើ​ការថែទាំ​សុខភាព ការអប់រំ និង​ការទំនាក់ទំនង​ក្នុង​សហគមន៍​។ កាលពី​ឆ្នាំមុន ព្រី​នស៍ គ្រុប បានផ្តល់​ជំនួយ​ជាច្រើន​ដើម្បី​ជួយ​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ការឆ្លង​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ និង​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុងប្រទេស​កម្ពុជា​។ មកដល់ពេលនេះ អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌​ប្រមាណ​ជាង​២៤០​កម្មវិធី និង​បាន​ផ្តល់ជំនួយ​ជា​មូលនិធិ និង​សម្ភារ​ផ្សេងៗ​ដែល​បាន​ចំណាយ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើនជាង​១១​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ដែល​បានផ្តល់​អត្ថប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ច្រើនជាង​៣២០,០០០​នាក់​។ អ្នកឧកញ៉ា Chen Zhi ប្រធាន​ក្រុមប្រឹក្សាភិបាល ព្រី​នស៍ គ្រុប បានផ្តល់​ជំនួយ​ផ្ទាល់ខ្លួន​ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​៣​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិក ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ចំនួន​១​លា​ដូ​ស​។

​គួរ​បញ្ជាក់ថា​អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ Prince Charitable Foundation Organization​ដោយ​ការ​សុខចិត្ត​លះបង់​ខ្លួន​ចំពោះ​ជំនួយ​សប្បុរសធម៌​សាធារណៈ គាំទ្រ​ដល់​ភារកិច្ច​សាជីវកម្ម និង​លើកស្ទួយ​ដល់​ភាព​សុខដុម ព្រមទាំង​ការរីកចម្រើន​ក្នុងសង្គម អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ ដែលជា​សមាជិក នៃ​ព្រី​នស៍ ហូ​ឌី​ង គ្រុប ផ្តោតទៅលើ​គម្រោង​សុខុមាលភាព​សង្គម រាប់បញ្ចូល​ទាំង​ការអភិវឌ្ឍ​ទីក្រុង និង​ការការពារ​ដល់​អេកូឡូស៊ី ព្រមទាំង​យក​ទឹកចិត្ត​ទុក​យ៉ាងខ្លាំង​សំដៅ​ជួយ​ដល់​ការបោះបង់​ការសិក្សា​រប​ស់សិ​ស្សានុសិស្ស ជនពិការ និង​មនុស្ស​ចាស់ជរា​។

​ដោយមាន​ការផ្តល់​អាណ​ត្តិ​កម្រិត​ថ្នាក់ជាតិ​មួយ អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ បានទទួល ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ពី​ព្រី​នស៍ ហូ​ឌី​ង គ្រុប ដែល ទំហំ​ទឹកប្រាក់​សរុប​បានមកពី​ការធ្វើ​លទ្ធកម្ម​នៃ​ចំណូល​ពី​ការលក់​ទ្រព្យសម្បត្តិ​នានា​។ អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រី​នស៍​ក៏បាន​ទាក់ទាញ​ប្រាក់​ជំនួយ​ដ៏​ច្រើន​គួរឲ្យ​កត់សម្គាល់​ពី​បុគ្គល និង​អង្គការ​ផ្សេងៗ​ផងដែរ​។ អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រី​នស៍​បានចាប់ផ្តើម​ដំណើរការ​នូវ​កម្មវិធី​សប្បុរសធម៌​ជាង​២៤០​កម្មវិធី ដែល​បានផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ចំនួន​៣២០,០០០​នាក់ ជាមួយនឹង​ជំនួយ​ច្រើនជាង​១១​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិក​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម