អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ៖ ករណី​បាញ់សម្លាប់​មនុស្ស​៣នាក់ នៅ​ពោធិ៍​សែន​ជ័យ កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ៖ ករណី​បាញ់សម្លាប់​មនុស្ស​៣នាក់ នៅ​ពោធិ៍​សែន​ជ័យ កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​

Published

on

​លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ឃឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​កម្ពុ​ជាថ្មី ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ នេះ​ថា ករណី​ឃាតកម្ម បាញ់សម្លាប់​គ្នា ដែល​បង្កឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម នៅ​ពោធិ៍​សែន​ជ័យ កំពុងស្ថិត​នៅក្នុង​នីតិវិធី​ស្រាវជ្រាវ និង​ស៊ើបអង្កេត ដូច្នេះ​មិនទាន់​អាចសន្និដ្ឋាន​អ្វី​ទាំងអស់​។

នៅ​វេលា​ម៉ោង​៧និង​៤០​នាទី​យប់ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ចំណុច​មុខ​ហាង​លក់​ទូរ​សព្ទ័​ពន្លក​ថ្មី ក្នុង​បុរី​ប៊ុនហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ករណី​ឃាតកម្ម បាញ់សម្លាប់​គ្នា​មួយ បង្កឡើង​ដោយ​ជនសង្ស័យ​មួយក្រុម មិន​ស្គាល់​អត្តសញ្ញាណ​។ ដែល​ករណីនេះ បណ្តាល​ឲ្យ​ជនរងគ្រោះ​៣នាក់​បាន​ស្លាប់ ​។

ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សៀក លីម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ឈ្មោះ សុខ ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទាំងពីរ​នាក់​ស្លាប់​នៅ​ពេទ្យ​លោកសង្ឃ​ និងស្លាប់ម្នាក់ទៀត​ឈ្មោះ បូ រ៉ា​ភី ភេទ​ប្រុស អាយុ៤៦​ឆ្នាំ។

តាម​ការបំភ្លឺ​របស់​ឈ្មោះ ឈី​វ ហៃ ភេទ​ស្រី​អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ផ្លែឈើ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ប្តី​របស់គាត់​ឈ្មោះ អាត់ ផា អាយុ​៣៣​ឆ្នាំ បាន​បើករថយន្ត​មក​ឈប់​មុខ​ផ្ទះ​បំណង​យក​កូន​ទៅ​ពេទ្យ លុះ​ឈប់​បាន​បន្តិច​ក៏​មាន​ម៉ូតូ​កង់​បី​មួយគ្រឿង ពណ៌​ស បើក​មកទល់​មុខ​ឡាន ហើយ​ស៊ី​ផ្លេ​២​ទៅ​៣​ដង ដើម្បី​ឲ្យ​ប្តី​គាត់ បើកឡាន​ចេញ ហើយ​ប្តី​គាត់​បាន​និយាយថា គាត់​អែប​ខាង​ហើយ បង​ឯង​បើក​គេច​ទៅខាង​ណោះ​ទៅ បន្ទាប់មក​ក៏មាន​ទំនាស់​គ្នា រួច​ក៏​បែក​គ្នា​ទៅ​។ អ្នកស្រី​បន្តថា មួយសន្ទុះ​ក្រោយមក ជនបង្ក​បាន​បើក​កង់​បី​ត្រឡប់មកវិញ ដោយមាន​បក្ខពួក​មក​ជាមួយ​ផង រួម​នឹង​ម៉ូតូ​២​គ្រឿង បាន​បង្កទំនាស់​ម្តងទៀត​រហូតដល់​មាន​ការប្រតាយប្រតប់គ្នា ឈានដល់​ការបាញ់ប្រហារ​គ្នា​តែម្តង ដោយឡែក​ប្តី​របស់គាត់​បានគេច​ចេញ​ពី​កន្លែងកើតហេតុ​។

សូម​បញ្ជាក់​ថា ករណី​ខាងលើនេះ ម្ចាស់​រថយន្ត​មានទំនាស់​ដំបូង​ជាមួយ​ក្រុម​ខ្មាន់កាំភ្លើង រងរបួស​បន្ដិចបន្តួច​ប៉ុណ្ណោះ ព្រោះ​បានគេច​ចេញ​ពេល​កំពុង​ប្រតាយប្រតប់​គ្នា ខណៈ​អ្នក​ជនរងគ្រោះ​ដែល​ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់​នោះ ជា​មិត្ត​ភ័​ក្រ​របស់​ជនរងគ្រោះ ដែល​នៅ​ជួបជុំគ្នា​នៅ​កន្លែងកើតហេតុ​។ ក្រោយ​កើតហេតុ បាន​បន្សល់ទុក​សំបក​គ្រាប់កាំភ្លើង​ប្រភេទ​៩​មី​លី​ម៉ែត្រ​ចំនួន​២​គ្រាប់ នៅ​កន្លែងកើតហេតុ ហើយ​នគរបាល​បាន​យក​រក្សា​ទុក​៕

ដោយ ៖ កោះ​កែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

ថ្ងៃស្អែក​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា

ព័ត៌មានជាតិ5 hours ago

លំអិត​ទីតាំង​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ ចំនួន៦២កន្លែង​

ព័ត៌មានជាតិ5 hours ago

បន្ទាន់!! រក​ឃើញ​ទីតាំង​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ រហូតដល់​៦២កន្លែង​ឯណោះ

ព័ត៌មានជាតិ6 hours ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ7 hours ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services