Connect with us

ព័ត៌មានជាតិ

រយៈពេល​៣​ថ្ងៃ​ មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​កូ​វីដ​១៩ ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ធំៗ​ទាំង​៤​ ជិត​២​ពាន់​នាក់

បានផុស

នៅ

​នៅក្នុង​រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១២​ ខែ​កម្ភៈ ​ឆ្នាំ​២០២១​ មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​កូ​វីដ​១៩​ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ធំៗ​ចំនួន​៤​ នៅ​រាជធានី​ភ្នំពេញ​ចំនួន​១៩៤៧​នាក់​ ស្រី​៧៤១​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​រ ដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ​ក្នុងចំណោម​អ្នក​មក​ទទួល​ចាក់​វ៉ាក់សាំង​១៩៤៧​នាក់​នោះ ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​មាន​ចំនួន​១៤៩២​នាក់ ​ស្រី​៤៩៣​នាក់​និង​អ្នក​ ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​ចំនួន​២៤៨​នាក់​។​

​​លោកស្រី​បាន​បន្តថា​ ក្នុង​នោះ​នៅ​ថ្ងៃទី​១០​ខែកុម្ភៈ ឆ្នាំ​២០២១ ​មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​ចំនួន​៤២៥​នាក់​ស្រី ១០៤​នាក់ ​ក្នុង​នោះ អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​ចំនួន​៣៣៩​នាក់​ស្រី ៧៥​នាក់​និង​អ្នក​ដែល​គ្រូពេទ្យ​មិន​អនុ​ញ្ញា​ត្ត​ឲ្យ​ចាក់​ចំនួន​៨៦​នាក់​ស្រី ២៩​នាក់​។ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១​ មាន​អ្នក​មកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ស្ម័គ្រចិត្ត​ចំនួន​៦៥៧​នាក់​ស្រី​២៩៣​នាក់​ ក្នុង​នោះ​មាន​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​ចំនួន​៤៤២​នាក់​ស្រី ១៦៤​នាក់​និង​អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​ចំនួន​២១៥​នាក់​ស្រី ១២៩​នាក់​។

​​លោកស្រី​បាន​បន្តទៀតថា ​ដោយឡែក​ថ្ងៃទី​១២​កុម្ភៈ​ មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត​ចំនួន​៨៦៥​នាក់​ស្រី​៣៤៤​នាក់ ​ក្នុង​នោះ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​ចំនួន​៧១១​នាក់​ស្រី​៣៤៤​នាក់​និង​អ្នក​ដែល​គ្រូ​ពេ​ទ​ញយ​មិន​អនុញ្ញាត​ឲ្យ​ចាក់​ចំនួន​១៥៣​នាក់​ស្រី​ចំនួន​៩០​នាក់​។ ​គួរ​បញ្ជាក់ថា​មន្ទីរពេទ្យ​រដ្ឋ​ធំៗ​ចំនួន​៤​ ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​រួមមាន​មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​រយៈពេល​៣​ថ្ងៃនេះ​ មាន​អ្នក​ទៅ​ទទួល​វ៉ា​ក់កូ​វីដ​១៩​នៅ​ពេទ្យ​អង្គឌួង​ជិត​២៤០​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម