ព័ត៌មានជាតិ
ជនសង្ស័យម្នាក់លួចរថយន្ត BMW ពីកូនប្រុសឯកឧត្តមមួយរូប ត្រូវសមត្ថកិច្ចឃាត់ខ្លួន
កំពង់ចាម ៖ ជនសង្ស័យម្នាក់លួចរថយន្តម៉ាក BMW X5 ពាក់ស្លាកលេខ 2AQ-1944 និងឯកសារពាក់ព័ន្ធ លួចចេញពីភ្នំពេញឆ្ពោះឆ្លងកាត់មកខេត្តកំពង់ចាម ត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ឃាត់ខ្លួន រួមនឹងវត្ថុតាង។
ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនាវេលាម៉ោង ១១និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិ តាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងការឃាត់ខ្លួននេះផងដែរ បន្ទាប់ពី ទទួលពាក្យបណ្ដឹងផ្ទាល់ពីមាត់ពី ឯកឧត្តម គង់ វុទ្ធី អគ្គ នាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះមេត សុខណាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិកំពង់គោ ឃុំកំពង់គោ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។
ប្រភពព័ត៌មានក៏បានបន្តថា លោកឧត្តមសេនីយ៍ទោស្នងការបានចាត់បញ្ជាឲ្យកម្លាំងអន្តរាគមន៍ កម្លាំង ជំនាញព្រហ្មទណ្ឌ កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចេញប្រតិបត្តិការ ពិនិត្យ និងឃាត់លើអត្ដសញ្ញាណរថយន្ដដែលជនសង្ស័យបានលួច។
រហូតមកដល់ ម៉ោង១២និង៣០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយ ដែលកំពុង ឈរជើងនៅចំណុចគោលដៅភូមិបាធាយ ស្រុកបាធាយ ក៏ប្រទះឃើញរថយន្តមានអត្តសញ្ញាណដូចខាងលើ ដោយបើកបរក្នុងល្បឿនលឿនមិនបានឈប់តាមបញ្ជារបស់មន្ត្រីចរាចរណ៍ ហើយកម្លាំងជំនាញបានដេញតាម រហូតមកដល់ចំណុចភូមិ តាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ត្រូវបានកម្លាំងជំនាញឃាត់រថយន្ដបាន០១គ្រឿង (រថយន្ត មានអត្តសញ្ញាណខាងលើ) និងជនសង្ស័យម្នាក់ ដែលមានឈ្មោះ មេត សុខណាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិកំពង់គោ ឃុំកំពង់គោ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។
ដោយមានឯកភាពពីលោក សាន សុភៈ ព្រះរាជអាជ្ញារង សមត្ថកិច្ចបាន នាំយកជនសង្ស័យ និងរថយន្ដមកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ដោយក្នុងនោះកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក៏បាននឹងកំពុងសាកសួរ និងពិនិត្យរកសារធាតុញៀនផងដែរ៕
កែសម្រួលដោយ ៖ នាគព័ន្ធ
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល