អូស​ខ្សែភ្លើង​ដាក់​ម៉ូ​ទ័​រ​បូមទឹក​ប្រើ ចាប់​ចំ​ដំណ​ខ្សែ​ឆក់​ស្លាប់​មួយ​រំពេច​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អូស​ខ្សែភ្លើង​ដាក់​ម៉ូ​ទ័​រ​បូមទឹក​ប្រើ ចាប់​ចំ​ដំណ​ខ្សែ​ឆក់​ស្លាប់​មួយ​រំពេច​

Published

on

តាកែវ ៖ បុរស​វ័យ​២៤​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​ភ្លាមៗ​មួយ​រំពេច បន្ទាប់​ពី​ជនរងគ្រោះ​អូស​ខ្សែភ្លើង​ត​ម៉ូ​ទ័​រ​ប៉ូ​ម​ទឹក​ចាប់​ចំ​ដំណ​ខ្សែ​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុងភូមិ​តា​សិត ឃុំ​ពពេល ស្រុក​ត្រាំកក់ ដែល​ជនរងគ្រោះ​ឈ្មោះ ពេជ្រ វាសនា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​។ ប្រពន្ធ​ជនរងគ្រោះ​បាន​រៀបរាប់ថា មុន​កើតហេតុ​ប្តី​គាត់​បាន​រាយ​ខ្សែភ្លើង​ដើម្បី​ត​ម៉ូ​ទ័​រ​បូមទឹក​ដាក់​ពាង​ប្រើ សំណាងអាក្រក់​បាន​ចាប់​កាន់​ប៉ះ​ដំណរ​ខ្សែ​ដែល​ត​បណ្តាល​ឲ្យ​ឆក់​ស្លាប់​តែម្តង​។

ដោយ​ជនរងគ្រោះ​ជា​គ្រួសារ​ក្រីក្រ​គូរ​ឲ្យ​អាណិត និង​បាន​បន្សល់ទុក​ភរិយា និង​កូនស្រី​ម្នាក់​អាយុ​៣​ឆ្នាំ​ផង​នោះ នៅ​រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១​ផងដែរ លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់ ជាមួយ ព្រះ​មង្គល​បញ្ញា សៅ តារា​វី ព្រះ​អនុគណ​ស្តីទី​ស្រុក និង​លោក​មេឃុំ ក្រុមប្រឹក្សាឃុំ​ពពេល បាន​នាំយក​នូវ​ថវិកា និង​សំភារៈ ចូល​បុណ្យសព​ប្អូនប្រុស ដែល​បានទទួល​មរណភាព​ដោយ​ឆក់​ខ្សែភ្លើង​ស្លាប់ ក្នុងនោះ​រួមមាន – ព្រះ​មង្គល​បញ្ញា សៅ តារា​វី បច្ច័យ​ចំនួន ២០០,០០០ រៀល​ – លោកជំទាវ សុខ កែវ ច័ន្ទ សារុន ថវិកា​ចំនួន ២០០,០០០ រៀល – លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​រួម​នឹង​សប្បុរសជន ថវិកា​ចំនួន ១០០,០០០ រៀល អង្ករ​៥០​គ​.​ក ទឹក​សុទ្ធ​២​កេះ ទឹកត្រី​១ កេះ និង​ទឹកស៊ីអ៊ីវ​២​យួរ​៕

ដោយ ៖ វីរៈ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ12 mins ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ38 mins ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ58 mins ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ1 hour ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ1 hour ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services