ព័ត៌មានជាតិ
បើកអេស្កាវទ័រជាន់មីនតោន របួសទាំងគ្រូបង្រៀនកំពុងឈរមើល
ខេត្តឧត្ដរមានជ័យ៖ បុរសពីនាក់បានរងរបួសធ្ងន់ ខណ:បើកអេស្ការវទរ័កាយដីជាន់ចំមីនតោនសេសសល់កាលពីសម័យសង្ក្រាម។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៩,០០នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ករណីអេស្កាវទ័រជាន់មីនតោន បណ្តាលអោយរងរបួសមនុស្សចំនួន០២នាក់ និងដាច់ច្រវ៉ាក់កង់អេស្កាកើតឡើងនៅ ភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ លេខ ឡី ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិ រលំស្វាយ ឃុំជន្លាសដៃ ខេត្តសៀមរាប បានបើកអេស្កាជីកស្រះ អោយឈ្មោះ ស៊ុម តង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិឃុំកើតហេតុ។
នៅខាងក្រោយផ្ទះចំងាយ១០០ម៉ែត្រ ស្រាប់តែអេស្កាជាន់មីនតោនបណ្តាលផ្ទុះ ដាច់កង់ច្រវ៉ាក់ ធ្វើអោយឈ្មោះ ស៊ុម តង ដែលកំពុងឈរមើលនៅទីនោះ រងរបួសធ្ងន់ត្រង់កំភួនដៃខាងស្តាំនិងត្រូវអំបែងតូចៗពេញខ្លួន ចំណែកអ្នកបើកអេស្ការងរបួសស្រាល ។
បច្ចប្បន្ន ជនរងគ្រោះទាំងពីរបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕
អត្ថបទ៖ ចាន់ ធី
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត