បុរសម្នាក់ដាច់ជើង​មួយចំហៀង ខណៈចូលព្រៃកាច់ទំពាំងមកស្លជាន់មីន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុរសម្នាក់ដាច់ជើង​មួយចំហៀង ខណៈចូលព្រៃកាច់ទំពាំងមកស្លជាន់មីន

Published

on

បុរស​ម្នាក់​ ចេញពីផ្ទះ​ទៅ​កាច់​ទំពាំង​ព្រិច​យក​មក​ធ្វើ​ម្ហូប​ ចៃដន្យ​ដើរ​ជាន់មីន​ដាច់​ជើង​ខាង​ស្តាំ​មួយ​ចំហៀង​របួសធ្ងន់ នៅវេលា​ម៉ោង​១០​យប់ កាល​ពី​ថ្ងៃ​១៤ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ដើម​កកោះ ក្រុង​ប៉ោយប៉ែត​។​

មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មានឈ្មោះ យឿន រ៉​ន ភេទប្រុស អាយុ​៣០ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀតថា​ នៅ​យប់​នោះ​ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ចូល​ព្រៃ​ ដើម្បី​ស្វែង​កាច់​ទំពាំង​ព្រិច​យក​មក​ស្ល​ ដើរ​ដល់​ចំណុច​ដើម​កកោះ​ស្រាប់តែ​ចៃដន្យ​អាក្រក់​ជាន់មីន​ បណ្តាល​ឲ្យ​ដាច់​ជើង​ម្ខាង​របួសធ្ងន់​។​ ក្រោយពី​កើតហេតុ​ ហើយ​ត្រូវ​បាន​កងពលធំ​ទី​១ ផ្នែក​សឹក​រង​ប៉ោយប៉ែត សហការ​ជាមួយ កងពល ៥១ និង​ប៉ូលិស​ព្រំដែន ៩១១ ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅ​ពេទ្យ​បង្អែក​ដី​ថ្មី​ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់​។​ រហូតដល់​ម៉ោង​នេះ​ ជនរងគ្រោះ​ក្រោយពី​ការ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​រួចមក​បាន​ធូរ​ស្បើយ​បន្តិច​ហើយ​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ឆេះភោជនីយដ្ឋាន​មួយ​ ស្ទើរ​ទាំំង​ស្រុង ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​កាស៊ីណូថែម មក​ជួយ​ពន្លត់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services