បច្ចេកទេស​ទំនើប Port-a-Caths សម្រួល​ការចាក់​ថ្នាំ​គីមី ព្យាបាល​ជំងឺមហារីក​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បច្ចេកទេស​ទំនើប Port-a-Caths សម្រួល​ការចាក់​ថ្នាំ​គីមី ព្យាបាល​ជំងឺមហារីក​

Published

on

​ជាការ​អភិវឌ្ឍន៍​បន្ថែ​ម​ទៀត​របស់​មន្ទីរពេទ្យ​កាល់ម៉ែត នូវ​ឧបករណ៍ ក៏ដូចជា​បច្ចេកទេស​ទំ​នើ​ប ដើម្បី​សម្រួល​ដល់​ការព្យាបាល និង​ផាសុកភាព​ជូន​ដល់​អ្នកជំងឺ​។​

Port-a-Caths: គឺជា​ឧបករណ៍​ដែល​ជា​ធម្មតា​ ត្រូវបាន​គេ​ដាក់​នៅក្រោម​ស្បែក​ផ្នែក​ខាងស្តាំ​នៃ​ទ្រូង ភ្ជាប់​ទៅ​និង​បំពង់​កា​តេ​ទែ​រ (Catheter) ដែល​បញ្ចូល​ទៅក្នុង​សរសៃឈាម​វ៉ែន​ធំ​មួយ​នៅ​ផ្នែក​ខាងស្តាំ​នៃ​បេះដូង ដែល​គេ​ហៅថា វ៉ែ​ណា កា​វ៉ា (Vena Cava)​។ វា​ត្រូវបាន​ប្រើប្រាស់​ជា​ញឹកញាប់ សម្រាប់​អ្នកជំងឺ​ដែល​មាន​សរសៃឈាម​វ៉ែន​ខ្សោយ តូចចង្អៀត ឬ​សម្រាប់​អ្នក​ដែល​ត្រូវការ​ប្រើប្រាស់​ថ្នាំ​តាម​សរសៃ​រយៈពេល​យូរ ដែល​ជៀសវាង​ពី​ការចាក់​ច្រើនដង ក៏ដូចជា​ផល​លំបាក​ផ្សេងៗ​ដែល​អាច​កើតមាន​ពី​ការ​ចាក់​តាម​សរសៃ​ធម្មតា​។​

​បច្ចេកទេស​នេះ ត្រូវ​បាន​វេជ្ជបណ្ឌិត​ជំនាញ​ប្រើប្រាស់​សម្រាប់​ការ​បញ្ចូល​ថ្នាំ បូម​ឈាម និង​បញ្ចូល​ឈាម​ចំពោះ​៖

– អ្នកជំងឺ​មហារីក ដែល​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំ​គីមី​

– ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​រយៈពេល​យូរ​

– អាហារូបត្ថម្ភ​តាម​សរសៃឈាម​រយៈពេល​យូរ ។​ល​។​

«​សូម​លោក លោកស្រី​អញ្ជើញ​មក​ពិគ្រោះ បញ្ហា​សុខភាព និង​ទទួល​ការព្យាបាល ជាមួយ​ក្រុមគ្រូពេទ្យ​ពហុ​ឯកទេស និង​ជំនាញ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​វិធីសាស្ត្រ​នៃ​ការព្យាបាល​»៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ការធ្លាក់ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ពេក នៃ​អ្នកជំងឺ​ទឹកនោមផ្អែម ជា​គ្រោះថ្នាក់​មួយ​ដែល​មិនគួរ​មើលរំលង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services