Connect with us

ព័ត៌មានជាតិ

បុរស​វ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញលង់​ទឹកស្រះ​ស្លាប់​

បានផុស

នៅ

សពបុរសវ័យ៥៩ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្រះស្លាប់ ហើយរាយការណ៍ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះពិនិត្យ។

ករណី​​នេះ​បានកើត​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤​ខែ​កុ​ម្ភះ​២០២១​ ត្រង់ចំណុច​ស្រះ​ទឹក​របស់​ឈ្មោះ​ខន ​ឡី​ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​ ក្រុម​១៣ ​ភូមិ​បឹង​ប្រី​ ឃុំ​ស្នឹង ​ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​។​

ជនរងគ្រោះ​(​សព​)​មានឈ្មោះ ​ខន​ ហាន់​ ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ​ មុខរបរ​ធ្វើស្រែ ​រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាងលើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លងតាម​ការត្រួតពិនិត្យ​កន្លែងកើតហេតុ​និង​សាកសព​សមត្ថកិច្ច​ផ្នែក​ជំនាញ​បាន​សន្និដ្ឋានថា ​ជនរង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹកស្រះ​ពិតប្រាកដ ​គ្មាន​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​ណាមួយ​នោះទេ​ ​គ្រាន់​តែមាន​ស្នាម​បបូរមាត់​បន្តិច ​ទំនង​ជនរងគ្រោះ​ដើរ​នៅ​ជិត​មាត់​ស្រះហើយ​ងងឹតមុខ​ដួល​ផ្កាប់មុខ​រួច​ក៏​ធ្លាក់ចូល​ទឹកស្រះ​បណ្តាល​ឲ្យ​លង់​ស្លាប់​តែម្តង​។​

ជុំវិញ​ករណីនេះ​គ្មាន​ប្រភព​ណាមួយ​បញ្ជាក់​អំពី​ដំណើរ​ហេតុ​ខាងលើនេះ​ទេ ​ដោយ​គ្មាន​អ្នកជិតខាង​ឬ​ក្រុមគ្រួសារ​ណា​ម្នាក់​ចាប់អារម្មណ៍ ​ឬបានឃើញ​ថាជនរងគ្រោះ​ទៅណា​ឬ​ទៅធ្វើ​អ្វី​នោះឡើយ​ព្រោះ​រវល់​ការងារ​រៀងខ្លួន​ រហូត​មាន​អ្នក​ដើរទៅ​ស្រះ​ទើប​ប្រទះឃើញ​មានការ​ភ្ញាក់​ផ្អើលហើយ​រាយការណ៍​ទៅ​សមត្ថកិច្ចតែម្តង​។

​ក្រោយ​ពិនិត្យ​សព ​និង​កន្លែងកើតហេតុ ​សមត្ថកិច្ចបាន​ប្រគល់សពឲ្យក្រុមគ្រួសារ​យកទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ​ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម