សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​ហិង្សា​លើក្មេងស្រីពីរនាក់​ព្រោះតែ​​សត្វ​សារិការកែវពីរក្បាល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​ហិង្សា​លើក្មេងស្រីពីរនាក់​ព្រោះតែ​​សត្វ​សារិការកែវពីរក្បាល

Published

on

ក្រោយពី​ទទួលបាន​ព័ត៌មាន​ករណី​ហិង្សា​លើ​ក្មេងស្រី​ចំនួន​២​នាក់​ភ្លាមៗ នៅ​រសៀល​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ លោកឧត្តម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្ត​រ​មានជ័យ បាន​បញ្ជា​កម្លាំង​អធិការនគរបាល​ក្រុង​សំរោង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់ ធ្វើការ​ស្រាវ​ជ្រាវ ករណី​ហិង្សា​ដោយ​ចេតនា​លើ​អនិតិ​ជន ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ម៉ោង​១៨​និង​០០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​៤ ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរ​មានជ័យ​។​

លោកស្នងការ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​កើតហេតុ​។​

ជនសង្ស័យ​បានធ្វើ​សកម្មភាព​យក​រំពាត់​មែកឈើ វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ផាត លីហ្សា​ ភេទ​ស្រី អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ និង​ឈ្មោះ ផាត ស្រីង៉ិក ភេទ​ស្រី អាយុ​១០​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​កើតហេតុ (​ទាំង​០២​នាក់ ជា​ក្មេង​កំព្រា ដោយ​ឪពុក​ម្តាយ​ជាប់ពន្ធនាគារ​) បណ្ដាល​ឲ្យ​មាន​ស្នាម​របួស​នៅលើ​ខ្នង​ជាច្រើន​កន្លែង​។​

លោក​ឧត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា មូលហេតុ​ដែល​ជនសង្ស័យប្រើ​ហិង្សានេះ ព្រោះខឹង​ក្មេងស្រី​ទាំង​០២​នាក់​ធ្វើ​ឲ្យ​សត្វ​សារិកាកែវ​ងាប់ ចំនួន​២​ក្បាល ព្រោះ​ក្មេងស្រី​ទាំង២​នាក់ ភ្លេច​ដាក់​ទឹក​និង​ចំណី​ឲ្យ​សត្វ​សារិកាកែវ​ផឹកស៊ី​។

បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ និង​កសាង​កំពុង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ ៕

​អត្ថបទ ៖ ​ចាន់ ធី​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ8 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ10 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ11 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services