Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​ដួល​លើ​ឧបករណ៍​នេសាទ​ត្រី ឆក់​ខ្លួនឯង​ស្លាប់​មួយ​រំពេច

បានផុស

នៅ

ជា​សំណាងអាក្រក់​ជនរងគ្រោះ​ មា្ន​ក់​បាន​ដើរ​ដួល​លើ​ឧបករណ៍​នេសាទ​ត្រី ​ដែល​កំពុង​ផ្ទុក​ចរន្ត​ភ្លើងឆក់​ខ្លួនឯង​ស្លាប់​ភ្លាមៗ​មួយ​រំពេច​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ព្រលឹម​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៤​និង​២០​នាទី នៅ​ចំណុច​ខ្នង​ប្រឡាយ ០០ ភូមិ​ចំបក់​ឯម ឃុំ​រមេញ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ជា សុផាត អធិការនគរបាល​ស្រុក​កោះអណ្តែត បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​ដួល​លើ​ឧបករណ៍​នេសាទ​ឆក់​ស្លាប់​មែន ដែល​ជនរងគ្រោះ​មានឈ្មោះ ហ៊ិ​ន បុល ហៅ​ម៉ុក ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ លោក​អធិការ​បន្ថែម​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​ជំនាញ​លោក​និង​ក្រុម​គ្រួ​ពេទ្យ​បាន​ចុះ​ធ្វើ​កោសល្យវិច័យ និង​ផ្អែក​តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​ជនរងគ្រោះ​ផង​នោះ ឃើញ​ថា ជនរងគ្រោះ​ពិតជា​ត្រូវ​ចរន្ត​ភ្លើង​នៃ​ឧបករណ៍​នេសាទ​ត្រី​ឆក់​ស្លាប់​ប្រាកដ​មែន​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​បាន​តម្កល់ទុក​នៅ​គេហដ្ឋាន​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម