Connect with us

ព័ត៌មានជាតិ

ក្តៅៗមុននេះ ផ្អាកការងារអធិការ​ស្រុកកំរៀង សង្ស័យរឿងដោះលែងមេខ្យល់

បានផុស

នៅ

ស្នងការនគរបាលខេត្តបាត់ដំបង បានសម្រេចផ្អាកការងារបណ្តោះអាសន្ន លោក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីបែកធ្លាយរូបភាព លោកអធិការរូបនេះ បានលួចដោះលែងមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ក្នុងពេលដែលមានការរីករាលដាលជំងឺកូវីដ១៩។

បើតាមសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចេញផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា បន្ទាប់ពីផ្អាកការងារបណ្តោះអាសន្ននេះ លោក គឹម ពន្លក ត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះ បានចេញបញ្ជាដាច់ណាត់ ឲ្យវាយខ្នោះលោកប៉ូលិសស័ក្តិ៤ នៅច្រកឡែម ប្រសិនបើរកឃើញថា លោកស័ក៤ នោះ បានដោះលែងមេខ្យល់នាំពលករខុសច្បាប់ ចេញចូលប្រទេសថៃ និងគេចចេញពីការធ្វើចត្តាឡីស័ករបស់សមត្ថកិច្ចនៅតាមព្រំដែន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម