Connect with us

ព័ត៌មានជាតិ

ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ គ្រោង​នឹង​ស្ថាបនា​ឡើង​នា​ចុង​ខែមេសា​ខាងមុខ​នេះ​

បានផុស

នៅ

ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ជា​គម្រោង​របស់ jica ប្រទេស​ជប៉ុន​ដែលមាន​សមត្ថភាព​បម្លែង​ទឹកក​ខ្វក់​បាន​ក្នុង​មួយថ្ងៃ​ប្រមាណ​ជា​៥០០០​ម៉ែត្រគីប​ក្នុង​១​ថ្ងៃ គ្រោងនឹង​ស្ថាបនា​ឡើង​នា​ចុងខែ​មេសា​ឆ្នាំ​២០២១ ខាងមុខ​នេះហើយ ពោលគឺ​ក្រោយពី​ដោះស្រាយ​ផល​ប៉ះ​ពាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រំលោភ​លើ​ទីតាំង​សាងសង់​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នេះ​រួចរាល់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញ​ពី​គម្រោង​នៃ​ការស្ថាបនា​ស្ថានីយប្រព្រឹត្តិ​កម្ម​ខាងលើនេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃទី១៥ ​ខែកុម្ភៈ ​ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ ឃួង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​លោក​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​។​

លោក ​សាំ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ឲ្យ​ដឹងថា ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងទំពុន​នេះ មាន​សមត្ថភាព​បម្លែង​ទឹក​កខ្វក់​បាន​ប្រមាណ​ជា​៥០០០​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ ដែលជា​គម្រោង​ដំបូង​គេ​។ គម្រោង​នេះ​យើង​នឹង​ធ្វើឡើង​នៅក្នុង​ដី​ទំហំ​០៣​ហិច​តា​សិន ដែល​អាច​យក​ទឹក​កខ្វក់​ចេញពី​ខណ្ឌ​មួយចំនួន​ដូចជា ខណ្ឌចំការមន ខណ្ឌ​៧​មករា​និង​ខណ្ឌ​បឹង​កេងកង​ជាដើម ។​ គម្រោង​នេះ​ត្រូវ​តបណ្ដាញ​ទុយយោ​ទឹក​កខ្វក់​ចេញពី​ស្ថានីយ​បឹងត្របែកទំហំ០៣​តឹក​ត​ភ្ជាប់​ទៅ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ខាងលើនេះ​។​

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា គម្រោង​ខាងលើនេះ​ ក្រុមការងារបាន​ប្រជុំ​ដោះស្រាយ​ផលប៉ះពាល់​ទៅលើ​គម្រោង​នេះ​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ ពោលគឺ​តាំងពី​ឆ្នាំ​២០១៨​មក​ម្លេះ ដែលមាន​ប្រជាពលរដ្ឋ២២​គ្រួសារ​ទទួលរង​ផលប៉ះពាល់​នៃ​គម្រោង​ខាងលើ ពិសេស​បងប្អូន​ប្រជាពលរដ្ឋដែល​

បាន​កំពុង​ដាំ​ត្រកួន អ្នកធ្វើ​រោង​ចាំ​ដី​ជាដើម​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​យើង​នឹង​ជំរុញ​ការដោះ​ស្រាយ​ឲ្យ​រួចរាល់​នៅក្នុង​អំឡុង​ខែ​មិនា ហើយ​នៅ​ថ្ងៃទី​២៦​ខែមេសារ​ ឆ្នាំ​២០២១ យើង​នឹង​អាច​ប្រគល់​ទីតាំង​ខាងលើ​ទៅឲ្យ​អង្គការ​ចៃ​កា ដើម្បី​អនុវត្ត​គម្រោង​នៃ​ការសាងសង់​ស្ថានីយ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នេះហើយ​។​

លោក​ ឃួង ស្រេង ​បាន​មានប្រសាសន៍​លើកឡើងថា​ តំបន់​អភិវឌ្ឍន៍​ភាគខាងត្បូង​រាជធានី​ភ្នំពេញ មាន​ទំហំ​ដី​៥២០​ហិច​តា ហើយ​ក្នុង​ចំនួន​នេះ គឺ​រាជរដ្ឋាភិបាល​បាន​កាត់​ចំនួន​១៩០​ហិច​តា ដើម្បី​ធ្វើការ​វិនិយោគទៅ​ឲ្យ​វិស័យ​ឯកជន ហើយ​នៅសល់​១៨១​ហិត​តា​ជា​ដី​របស់​រដ្ឋ​ដែល​យើង​ត្រូវ​ចាត់​ចែង​ដើម្បី​ធ្វើ​អាង​ស្តុប​ទឹក កសាង​នៅ​អាង​ប្រព្រឹត្តិកម្ម​ទឹកស្អាត​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​។ ដូច្នេះ​ទេ​យើង​ត្រូវតែ​ជំរុញ​និង​ពន្លឿ​ន​នៃ​ការដោះស្រាយ​ផលប៉ះពាល់​នេះ​ឲ្យបាន​លឿន ដើម្បី​ឲ្យ jica ស្ថាបនា​នៅ​អាង​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នេះ បាន​លឿន​ទៅតាម​គម្រោង​ដែល​បានគ្រោង​ទុក​៕

អត្ថបទ​ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម